លុះក្រោយការទាំងនោះមក ព្រះអម្ចាស់ទ្រង់ដំរូវ៧០នាក់ទៀត ហើយចាត់គេឲ្យទៅមុនទ្រង់ មួយគូៗក្នុងគ្រប់ក្រុង គ្រប់កន្លែងដែលទ្រង់គិតយាងទៅ ទ្រង់ក៏មានបន្ទូលទៅគេថា ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្នេះ ឲ្យសូមអង្វរដល់ព្រះអម្ចាស់ចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់ ទៅចុះ មើល ខ្ញុំប្រើអ្នករាល់គ្នាទៅ ដូចជាកូនចៀម នៅកណ្តាលហ្វូងស្វាន កុំឲ្យយកកាបូប ឬយាម ឬស្បែកជើងឡើយ ក៏កុំឲ្យគំនាប់អ្នកណាតាមផ្លូវផង ឯផ្ទះណា ដែលអ្នករាល់គ្នាចូលទៅ នោះមុនដំបូងត្រូវថា សូមឲ្យផ្ទះនេះបានសេចក្ដីសុខសាន្ត បើនៅផ្ទះនោះ មានមនុស្សណាចូលចិត្តនឹងសេចក្ដីសុខសាន្ត នោះសេចក្ដីសុខរបស់អ្នករាល់គ្នា នឹងនៅជាប់នឹងផ្ទះនោះ បើគ្មានទេ នោះសេចក្ដីសុខនឹងត្រឡប់មកអ្នករាល់គ្នាវិញ ហើយត្រូវស្នាក់នៅផ្ទះនោះឯង ទាំងទទួលបរិភោគរបស់អ្វីៗដែលគេឲ្យចុះ ពីព្រោះអ្នកដែលធ្វើការ នោះគួរនឹងបានឈ្នួលវិញ កុំឲ្យផ្លាស់ពីផ្ទះ១ទៅផ្ទះ១ឡើយ ឯភូមិណាដែលអ្នករាល់គ្នាចូលទៅ ហើយគេរាក់ទាក់ទទួល នោះឲ្យទទួលបរិភោគរបស់អ្វីៗ ដែលគេលើកមកឲ្យចុះ ទាំងមើលពួកឈឺក្នុងភូមិនោះឲ្យជាផង ហើយប្រាប់គេថា នគរព្រះជិតមកដល់អ្នករាល់គ្នាហើយ
អាន លូកា 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 10:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ