លេវី‌វិន័យ 2

2
1បើ​អ្នក​ណា​ចង់​ថ្វាយ​ជា ដង្វាយ​ម្សៅ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត ហើយ​ចាក់​ប្រេង ព្រម​ទាំង​ដាក់​កំញាន​ផង 2ត្រូវ​ឲ្យ​យក​ទៅ​ឯ​ពួក​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ ហើយ​ត្រូវ​ឲ្យ​សង្ឃ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​នោះ​១​ក្តាប់​ជា​មួយ​នឹង​ប្រេង​ខ្លះ ព្រម​ទាំង​កំញាន​ទាំង​អស់​ទៅ​ដុត ទុក​ជា​ទី​រំឭក​នៅ​លើ​អាសនា គឺ​ជា​ដង្វាយ​ដែល​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា 3ឯ​ចំណែក​ដង្វាយ​ម្សៅ​ដែល​សល់​នៅ នោះ​គឺ​សំរាប់​អើរ៉ុន នឹង​ពួក​កូន​លោក ជា​របស់​បរិសុទ្ធ​បំផុត ក្នុង​អស់​ទាំង​ដង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។
4ហើយ​បើ​ថ្វាយ​ដង្វាយ​ម្សៅ ដែល​ចំអិន​នៅ​ក្នុង​ឡ នោះ​ត្រូវ​ថ្វាយ​ជា​នំ​ឥត​ដំបែ ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​នឹង​ប្រេង ឬ​ជា​នំ​ក្រៀប​ឥត​ដំបែ​លាប​ដោយ​ប្រេង​ក៏​បាន។
5ឬ​បើ​ថ្វាយ​ដង្វាយ​ម្សៅ​ដែល​បាន​ចំអិន​ក្នុង​ពុម្ព នោះ​ត្រូវ​ឲ្យ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​ឥត​ដំបែ​លាយ​ដោយ​ប្រេង 6ត្រូវ​បេះ​នំ​នោះ​ជា​ដុំៗ ហើយ​ចាក់​ប្រេង​ពី​លើ នេះ​ហើយ​ជា​ដង្វាយ​ម្សៅ។
7បើ​ថ្វាយ​ដង្វាយ​ម្សៅ​ដែល​ចៀន​នឹង​ខ្ទះ នោះ​ត្រូវ​ឲ្យ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង 8ឯ​ដង្វាយ​ម្សៅ​ដែល​បាន​ធ្វើ​បែប​យ៉ាង​នេះ នោះ​ត្រូវ​នាំ​យក​ទៅ​ឯ​ព្រះ‌យេហូវ៉ា ត្រូវ​ប្រគល់​ដល់​សង្ឃ​ម្នាក់ ហើយ​ត្រូវ​ឲ្យ​សង្ឃ​នោះ​យក​ទៅ​ឯ​អាសនា 9រួច​ត្រូវ​យក​១​ចំណែក​នៃ​ដង្វាយ​ម្សៅ​នោះ​ទុក​ជា​ទី​រំឭក ទៅ​ដុត​លើ​អាសនា គឺ​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា 10ឯ​ចំណែក​ដង្វាយ​ម្សៅ​ដែល​នៅ​សល់ នោះ​នឹង​បាន​ជា​របស់​សំរាប់​អើរ៉ុន នឹង​ពួក​កូន​លោក​វិញ ជា​របស់​បរិសុទ្ធ​បំផុត ក្នុង​អស់​ទាំង​ដង្វាយ ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។
11រីឯ​ដង្វាយ​ម្សៅ​ណា​ដែល​ឯង​រាល់​គ្នា​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​មិន​ត្រូវ​ឲ្យ​លាយ​ដោយ​ដំបែ​ឡើយ ដ្បិត​មិន​ត្រូវ​ដុត​ដំបែ ឬ​ទឹក​ឃ្មុំ ទុក​ជា​ដង្វាយ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទេ 12របស់​ទាំង​២​នោះ ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទុក​ជា​ផល​ដំបូង​វិញ តែ​មិន​ត្រូវ​ដុត​នៅ​លើ​អាសនា​សំរាប់​ជា​ក្លិន​ឈ្ងុយ​ឡើយ 13ហើយ​អស់​ទាំង​ដង្វាយ​ម្សៅ​ដែល​ឯង​ថ្វាយ នោះ​ត្រូវ​បង់​អំបិលផង ក៏​មិន​ត្រូវ​ឲ្យ​ខាន​នឹង​ដាក់​អំបិល​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​នៃ​ឯង ក្នុង​ដង្វាយ​ម្សៅ​ឡើយ ត្រូវ​តែ​បង់​អំបិល​ចុះ​ក្នុង​គ្រប់​ទាំង​ដង្វាយ​របស់​ឯង។
14ហើយ​បើ​យក​ផល​ដំបូង​មក​ថ្វាយ​ជា​ដង្វាយ​ម្សៅ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ថ្វាយ​គួរ​ស្រូវ​ថ្មី​ដែល​លីង ហើយ​បុក​ទុក​ជា​ដង្វាយ​ផល​ដំបូង 15ត្រូវ​ចាក់​ប្រេង ហើយ​ដាក់​កំញាន​ពី​លើ នេះ​ហើយ​ជា​ដង្វាយ​ម្សៅ 16សង្ឃ​ម្នាក់​នឹង​យក​ស្រូវ បុក​១​ចំណែក​នឹង​ប្រេង​ខ្លះ ហើយ​នឹង​កំញាន​ទាំង​អស់​ពី​ដង្វាយ​នោះ ដុត​ថ្វាយ​ទុក​ជា​ទី​រំឭក នេះ​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។

ទើបបានជ្រើសរើសហើយ៖

លេវី‌វិន័យ 2: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល