ក្រោយនោះមក ព្រះយេស៊ូវទ្រង់សំដែងអង្គទ្រង់ ឲ្យពួកសិស្សឃើញម្តងទៀត ត្រង់សមុទ្រទីបេរាស គឺទ្រង់សំដែងមកបែបយ៉ាងនេះ មានស៊ីម៉ូន-ពេត្រុស ថូម៉ាស ដែលហៅថា ឌីឌីម ណាថាណែល ដែលនៅភូមិកាណា ស្រុកកាលីឡេ កូនសេបេដេទាំង២ នឹងពួកសិស្ស២នាក់ទៀត នៅជាមួយគ្នា នោះស៊ីម៉ូន-ពេត្រុសនិយាយទៅគេថា ខ្ញុំទៅនេសាទត្រី គេក៏ឆ្លើយថា យើងទៅដែរ ស្រាប់តែគេនាំគ្នាចេញទៅចុះទូក តែយប់នោះគេចាប់មិនបានអ្វីសោះ ដល់ព្រលឹមឡើង ព្រះយេស៊ូវទ្រង់ឈរនៅឆ្នេរសមុទ្រ តែពួកសិស្សមិនដឹងជាព្រះយេស៊ូវទេ ទ្រង់មានបន្ទូលទៅគេថា កូនរាល់គ្នាអើយ តើមានអ្វីបរិភោគឬទេ គេទូលឆ្លើយថា គ្មានទេ រួចទ្រង់មានបន្ទូលប្រាប់ថា ចូរទំលាក់អួនទៅខាងស្តាំទូក នោះទើបបាន ដូច្នេះ គេក៏ទំលាក់អួនទៅ តែទាញមកវិញមិនរួច ព្រោះជាប់ត្រីសន្ធឹកណាស់ នោះសិស្ស១ដែលព្រះយេស៊ូវស្រឡាញ់ គាត់និយាយនឹងពេត្រុសថា នេះគឺជាព្រះអម្ចាស់ហើយ កាលស៊ីម៉ូន-ពេត្រុសបានឮថាជាព្រះអម្ចាស់ នោះគាត់ពាក់អាវក្រវាត់ខ្លួន ព្រោះគាត់នៅខ្លួនទទេ ក៏លោតចុះទៅក្នុងទឹក
អាន យ៉ូហាន 21
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 21:1-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ