ក្រោយនោះមក យ៉ូសែប ជាអ្នកស្រុកអើរីម៉ាថេ ដែលជាសិស្សរបស់ព្រះយេស៊ូវដោយសំងាត់ ព្រោះខ្លាចពួកយូដា លោកបានសូមដល់លោកពីឡាត់ ឲ្យមានច្បាប់នឹងយកព្រះសពព្រះយេស៊ូវចុះមក លោកពីឡាត់ក៏បើកឲ្យ ដូច្នេះ លោកមកយកព្រះសពព្រះយេស៊ូវទៅ ហើយលោកនីកូដេម ដែលពីមុនបានទៅឯព្រះយេស៊ូវទាំងយប់ ក៏មកដែរ លោកយកជ័រល្វីងទេសលាយនឹងក្រឹស្នា បានប្រហែលជា១រយនាលិមក លោកទាំង២នោះក៏យកព្រះសពព្រះយេស៊ូវមក រុំនឹងសំពត់ទេសឯក ជាមួយនឹងគ្រឿងក្រអូបទាំងនោះ តាមទំលាប់របស់សាសន៍យូដា ដែលគេធ្លាប់រៀបចំកប់ខ្មោច មានច្បារ១នៅត្រង់កន្លែងដែលគេឆ្កាងទ្រង់ ហើយក្នុងច្បារនោះ មានផ្នូរ១ថ្មី ដែលមិនទាន់ដាក់ខ្មោចណានៅឡើយ ដូច្នេះ លោកក៏បញ្ចុះព្រះសពព្រះយេស៊ូវនៅទីនោះ ពីព្រោះជាថ្ងៃរៀបចំបុណ្យរបស់សាសន៍យូដា ហើយផ្នូរនោះក៏នៅជិតស្រាប់។
អាន យ៉ូហាន 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 19:38-42
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ