យេរេ‌មា 45

45
1នេះ​ជា​ពាក្យ​ដែល​ហោរា​យេរេមា​បាន​និយាយ​នឹង​បារូក ជា​កូន​នេរីយ៉ា ក្នុង​កាល​ដែល​បារូក​បាន​សរសេរ​ពាក្យ​ទាំង​នេះ ចុះ​ក្នុង​ក្រាំង​តាម​មាត់​យេរេមា គឺ​នៅ​ក្នុង​ឆ្នាំ​ទី​៤​នៃ​រាជ្យ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា 2គឺ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដល់​បារូក​ឯង​ដូច្នេះ 3ឯង​បាន​និយាយ​ថា ឥឡូវ​នេះ វរ‌ហើយ​ខ្ញុំ ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​បាន​បន្ថែម​សេចក្ដី​សោក‌សៅ ដល់​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ខ្ញុំ​ក៏​ល្វើយ​ទៅ​ដោយ​ថ្ងូរ ឥត​មាន​សេចក្ដី​សំរាក​ឡើយ 4ត្រូវ​ឲ្យ​និយាយ​នឹង​វា​យ៉ាង​នេះ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​មើល របស់​អ្វី​ដែល​អញ​បាន​ស្អាង​ឡើង នោះ​អញ​នឹង​រំលំ​ចុះ ហើយ​របស់​អ្វី​ដែល​អញ​បាន​ដាំ នោះ​អញ​នឹង​ដក​រំលើង​វិញ ក៏​នឹង​ធ្វើ​យ៉ាង​នោះ​នៅ​ពេញ​ក្នុង​ស្រុក​ផង 5ដូច្នេះ តើ​ឯង​ស្វែង​រក​ការ​យ៉ាង​ធំ​សំរាប់​ខ្លួន​ឬ កុំ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គ្រប់​ទាំង​សាច់ តែ​ឯ​ជីវិត​ឯង នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​ទុក​ជា​រំពា នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​នឹង​ទៅ​ផង។

ទើបបានជ្រើសរើសហើយ៖

យេរេ‌មា 45: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល