ឱពួកអ្នកដែលស្រឡាញ់ក្រុងយេរូសាឡិមអើយ ចូររីករាយឡើងជាមួយនឹងវា ហើយមានសេចក្ដីអំណរដោយព្រោះវាចុះ អស់អ្នកដែលយំទួញនឹងទីក្រុងអើយ ចូររីករាយឡើងដោយសេចក្ដីអំណរចំពោះវាវិញ ដើម្បីឲ្យឯងរាល់គ្នាបានបៅដោះ ជាសេចក្ដីកំសាន្តចិត្តរបស់វាឲ្យឆ្អែត ហើយឲ្យបានជព្ជាក់ទឹកដោះរបស់វា ព្រមទាំងចាប់ចិត្តចំពោះសិរីល្អដ៏បរិបូររបស់វាផង ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងផ្សាយសេចក្ដីសុខ ឲ្យហូរទៅដល់វាដូចជាទន្លេ ព្រមទាំងសិរីល្អរបស់អស់ទាំងសាសន៍ ដូចជាទឹកជ្រោះដែលហូរលិចច្រាំងផង នោះឯងរាល់គ្នានឹងជព្ជាក់បៅ វានឹងពរឯង ហើយថ្នមឯងនៅលើភ្លៅ អញនឹងកំសាន្តចិត្តឯង ដូចជាម្តាយដែលលួងលោមកូន នោះឯងរាល់គ្នានឹងមានសេចក្ដីកំសាន្តចិត្តចំពោះក្រុងយេរូសាឡិមហើយ ឯងរាល់គ្នានឹងឃើញ ហើយនឹងមានសេចក្ដីអំណររីករាយក្នុងចិត្ត ឯឆ្អឹងឯងរាល់គ្នា នោះនឹងបានស្រស់ដូចស្មៅខ្ចី ហើយព្រះហស្តនៃព្រះយេហូវ៉ានឹងសំដែងចេញ ដល់ពួកអ្នកបំរើរបស់ទ្រង់ ហើយសេចក្ដីខ្ញាល់របស់ទ្រង់ នឹងសង្កត់លើអស់ទាំងខ្មាំងសត្រូវផង។
អាន អេសាយ 66
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 66:10-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ