អេសាយ 63:11-14

អេសាយ 63:11-14 ពគប

ខណៈ​នោះ រាស្ត្រ​ទ្រង់​បាន​នឹក​ដល់​គ្រា​ជាន់​មុន ហើយ​ពី​ម៉ូសេ​ដោយ​ថា ព្រះ‌អង្គ​ដែល​នាំ​គេ​ឡើង​ពី​សមុទ្រ​ជា​មួយ​នឹង​អ្នក​គង្វាល​នៃ​ហ្វូង​ចៀម​ទ្រង់ តើ​ទ្រង់​នៅ​ឯ​ណា ព្រះ‌អង្គ​ដែល​ដាក់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ឲ្យ​សណ្ឋិត​នៅ​នឹង​គេ នោះ​តើ​នៅ​ឯ​ណា គឺ​ព្រះ‌អង្គ​ដែល​ឲ្យ​ព្រះ‌ពាហុ​រុងរឿង​ឧត្តម​របស់​ទ្រង់​អម​ដៃ​ស្តាំ​ម៉ូសេ​ទៅ ជា​ព្រះ​ដែល​ញែក​ទឹក​ចេញ​ពី​គ្នា​នៅ​មុខ​គេ ដើម្បី​នឹង​ធ្វើ​ឲ្យ​ទ្រង់​មាន​នាម​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ត​ទៅ​នោះ ជា​ព្រះ​ដែល​នាំ​គេ​ដើរ​កាត់​ទី​ជំរៅ​មិន​ឲ្យ​ចំពប់​ដួល​ឡើយ ដូច​ជា​នាំ​សេះ​ដើរ​កាត់​ទី​រហោ‌ស្ថាន ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​គេ​ឈប់​សំរាក ដូច​ជា​ហ្វូង​គោ​ដែល​ចុះ​ទៅ​ក្នុង​ច្រក​ភ្នំ គឺ​យ៉ាង​នោះ​ដែល​ទ្រង់​បាន​នាំ​រាស្ត្រ​ទ្រង់ ដើម្បី​នឹង​ធ្វើ​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​រុងរឿង​ឧត្តម។

អាន អេសាយ 63