នៅគ្រានោះ ខ្នែងរបស់ព្រះយេហូវ៉ា នឹងបានជាល្អប្រពៃ ហើយរុងរឿង ឯផលកើតពីដី នឹងបានជាប្រសើរ ហើយជាលំអ ដល់សំណល់ពួកសាសន៍អ៊ីស្រាអែល ដែលបានរួច សម័យនោះ អ្នកណាដែលសល់នៅក្នុងក្រុងស៊ីយ៉ូន ជាអ្នកដែលនៅក្នុងក្រុងយេរូសាឡិមនៅឡើយ នោះនឹងបានហៅជាអ្នកបរិសុទ្ធ គឺគ្រប់ទាំងមនុស្សក្នុងក្រុងយេរូសាឡិម ដែលមានឈ្មោះកត់ទុកក្នុងពួកមនុស្សរស់ ក្នុងកាលដែលព្រះអម្ចាស់ទ្រង់បានលាងជំរះគ្រឿងលាមករបស់ពួកស្រីៗក្រុងស៊ីយ៉ូនចេញ ហើយបានចំរាញ់សំអាតឈាមនៃក្រុងយេរូសាឡិមពីកណ្តាលទីក្រុងទៅ ដោយអំណាចនៃសេចក្ដីយុត្តិធម៌ នឹងអំណាចនៃភ្លើងឆេះបន្សុស ព្រះយេហូវ៉ា ទ្រង់នឹងបង្កើតឲ្យមានពពក នឹងផ្សែងនៅវេលាថ្ងៃ ហើយភ្លើងដ៏ឆេះបំភ្លឺនៅវេលាយប់ ពីលើទីលំនៅទាំងមូលនៅភ្នំស៊ីយ៉ូន ហើយពីលើទីប្រជុំទាំងប៉ុន្មានរបស់គេ ដ្បិតគ្រប់ទាំងទីគួរគោរព នឹងមានគំរបគ្របបាំងទាំងអស់ ហើយនឹងមានរោងបារាំ សំរាប់ជាម្លប់បាំងកំដៅនៅពេលថ្ងៃ នឹងសំរាប់ជាទីជ្រក ហើយជាទីបាំងខ្លួនឲ្យរួចពីព្យុះនឹងភ្លៀងផង។
អាន អេសាយ 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 4:2-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ