អេសាយ 4

4
1នៅ​គ្រា​នោះ ស្រី​៧​នាក់​នឹង​ជាប់​នៅ ជា​មួយ​ប្រុស​ម្នាក់​ដោយ​ពោល​ថា យើង​នឹង​បរិភោគ​អាហារ​របស់​ខ្លួន​យើង ហើយ​នឹង​រក​ប្រដាប់​ស្លៀក‌ពាក់​ដោយ​ខ្លួន​យើង​ដែរ សូម​តែ​ឲ្យ​យើង​បាន​ឈ្មោះ​ជា​ប្រពន្ធ​របស់​អ្នក​ចុះ ដើម្បី​នឹង​ដោះ​សេចក្ដី​ដំនៀល​ពី​យើង​ចេញ។
2នៅ​គ្រា​នោះ ខ្នែង​របស់​ព្រះ‌យេហូវ៉ា នឹង​បាន​ជា​ល្អ​ប្រពៃ ហើយ​រុងរឿង ឯ​ផល​កើត​ពី​ដី នឹង​បាន​ជា​ប្រសើរ ហើយ​ជា​លំអ ដល់​សំណល់​ពួក​សាសន៍​អ៊ីស្រាអែល ដែល​បាន​រួច 3សម័យ​នោះ អ្នក​ណា​ដែល​សល់​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន ជា​អ្នក​ដែល​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​នៅ​ឡើយ នោះ​នឹង​បាន​ហៅ​ជា​អ្នក​បរិសុទ្ធ គឺ​គ្រប់​ទាំង​មនុស្ស​ក្នុង​ក្រុង​យេរូ‌សាឡិម ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​ពួក​មនុស្ស​រស់ 4ក្នុង​កាល​ដែល​ព្រះ‌អម្ចាស់​ទ្រង់​បាន​លាង​ជំរះ​គ្រឿង​លាមក​របស់​ពួក​ស្រីៗ​ក្រុង​ស៊ីយ៉ូន​ចេញ ហើយ​បាន​ចំរាញ់​សំអាត​ឈាម​នៃ​ក្រុង​យេរូ‌សាឡិម​ពី​កណ្តាល​ទី​ក្រុង​ទៅ ដោយ​អំណាច​នៃ​សេចក្ដី​យុត្តិ‌ធម៌ នឹង​អំណាច​នៃ​ភ្លើង​ឆេះ​បន្សុស 5ព្រះ‌យេហូវ៉ា ទ្រង់​នឹង​បង្កើត​ឲ្យ​មាន​ពពក នឹង​ផ្សែង​នៅ​វេលា​ថ្ងៃ ហើយ​ភ្លើង​ដ៏​ឆេះ​បំភ្លឺ​នៅ​វេលា​យប់ ពី​លើ​ទី​លំនៅ​ទាំង​មូល​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ពី​លើ​ទី​ប្រជុំ​ទាំង​ប៉ុន្មាន​របស់​គេ ដ្បិត​គ្រប់​ទាំង​ទី​គួរ​គោរព នឹង​មាន​គំរប​គ្រប​បាំង​ទាំង​អស់ 6ហើយ​នឹង​មាន​រោង​បារាំ សំរាប់​ជា​ម្លប់​បាំង​កំដៅ​នៅ​ពេល​ថ្ងៃ នឹង​សំរាប់​ជា​ទី​ជ្រក ហើយ​ជា​ទី​បាំង​ខ្លួន​ឲ្យ​រួច​ពី​ព្យុះនឹង​ភ្លៀង​ផង។

ទើបបានជ្រើសរើសហើយ៖

អេសាយ 4: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល