ហូសេ 2:14-20

ហូសេ 2:14-20 ពគប

ដោយ​ហេតុ​នោះ មើល អញ​នឹង​ប្រលោម​នាំ​នាង​ទៅ​ឯ​ទី​រហោ‌ស្ថាន ហើយ​និយាយ​សំរប​ចិត្ត​នាង នៅ​ទី​នោះ អញ​នឹង​ប្រគល់​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​នាង​ដល់​នាង​វិញ ព្រម​ទាំង​ច្រក​ភ្នំ​អាកោរ ទុក​ជា​ទ្វារ​នៃ​ទី​សង្ឃឹម ហើយ​នៅ​ទី​នោះ​នាង​នឹង​ឆ្លើយ​តប​ដល់​អញ ដូច​កាល​នៅ​វ័យ​ក្មេង នឹង​ដូច​នៅ​ថ្ងៃ​ដែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះនាង​នឹង​ហៅ​អញ​ថា «អ្នក​ប្ដី»អើយ មិន​មែន​ហៅ​ថា «លោក​ម្ចាស់»ទៀត​ឡើយ ដ្បិត​អញ​នឹង​ដក​អស់​ទាំង​ឈ្មោះ​នៃ​ព្រះ​បាល​ចេញ​ពី​មាត់​នាង នោះ​អញ​នឹង​លែង​នឹក​ដើម​ពី​ឈ្មោះ​ព្រះ​ទាំង​នោះ​ទៀត នៅ​ថ្ងៃ​នោះអញ​ក៏​នឹង​តាំង​សញ្ញា​ឲ្យ​គេ ជា​មួយ​នឹង​សត្វ​នៅ​ផែនដី នឹង​សត្វ​ហើរ​លើ​អាកាស ហើយ​សត្វ​លូន​វា​នៅ​ដី​ផង អញ​នឹង​បំបាក់​ធ្នូ នឹង​ដាវ ហើយ​ធ្វើ​ឲ្យ​ការ​សង្គ្រាម​បាត់​ចេញ​ពី​ស្រុក​ទៅ ឲ្យ​គេ​បាន​ដេក​ទៅ​ដោយ​សុខ‌សាន្ត នោះ​អញ​នឹង​ដណ្តឹង​នាង​សំរាប់​អញ ទុក​ជា​ដរាប​ត​ទៅ អើ អញ​នឹង​ដណ្តឹង​នាង​សំរាប់​អញ ដោយ​សេចក្ដី​សុចរិត សេចក្ដី​យុត្តិ‌ធម៌ សេចក្ដី​សប្បុរស នឹង​សេចក្ដី​មេត្តា‌ករុណា ក៏​នឹង​ដណ្តឹង​នាង​សំរាប់​អញ ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ផង នោះ​នាង​នឹង​បាន​ស្គាល់​ព្រះ‌យេហូវ៉ា។

អាន ហូសេ 2