ដូច្នេះ ដែលនៅមានសេចក្ដីសន្យាទុកមក ឲ្យបានចូលក្នុងសេចក្ដីសំរាករបស់ទ្រង់ នោះត្រូវឲ្យយើងរាល់គ្នាខ្លាចចុះ ក្រែងអ្នករាល់គ្នាណាមួយមើលទៅដូចជាឈោងទៅមិនដល់ ដ្បិតដំណឹងល្អបានផ្សាយមកយើងរាល់គ្នាដូចជាដល់គេដែរ ប៉ុន្តែ ព្រះបន្ទូលដែលគេឮ នោះគ្មានប្រយោជន៍ដល់គេសោះ ដោយព្រោះមិនបានលាយនឹងសេចក្ដីជំនឿ ក្នុងចិត្តនៃពួកអ្នកដែលឮនោះ តាមសេចក្ដីដែលទ្រង់មានបន្ទូលថា «អញបានស្បថទាំងកំហឹងថា វារាល់គ្នាមិនត្រូវចូលទៅក្នុងសេចក្ដីសំរាករបស់អញសោះឡើយ» តែយើងរាល់គ្នាដែលជឿ យើងចូលក្នុងសេចក្ដីសំរាកនោះវិញ ទោះបើការទាំងប៉ុន្មានបានសំរេច តាំងពីកំណើតលោកីយមកក៏ដោយ ដ្បិតនៅកន្លែងណាមួយ នោះទ្រង់មានបន្ទូលពីថ្ងៃទី៧ដូច្នេះថា «ព្រះទ្រង់បានឈប់សំរាក ពីអស់ទាំងការរបស់ទ្រង់នៅថ្ងៃទី៧» ហើយនៅកន្លែងនេះទៀតថា «វារាល់គ្នាមិនត្រូវចូល ទៅក្នុងសេចក្ដីសំរាករបស់អញសោះឡើយ» ដូច្នេះ ដែលនៅតែបើកឲ្យអ្នកខ្លះបានចូលទៅក្នុងសេចក្ដីសំរាកនោះ ហើយពួកអ្នកដែលឮដំណឹងល្អពីដើម គេមិនបានចូលទេ ដោយព្រោះមិនជឿ នោះបានជាទ្រង់ដាក់កំណត់ថ្ងៃ១ទៀតថា «នៅថ្ងៃនេះ» ដូច្នេះវិញ ទាំងមានបន្ទូលដោយសារហ្លួងដាវីឌ ជាយូរក្រោយមក តាមពាក្យអម្បាញ់មិញ ដែលថា «នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់ នោះកុំឲ្យតាំងចិត្តរឹងរូសឡើយ» បើសិនជាលោកយ៉ូស្វេបានឲ្យគេឈប់សំរាក នោះក្រោយមក ទ្រង់មិនមានបន្ទូលពីថ្ងៃ១ទៀតទេ ដូច្នេះ មានសេចក្ដីឈប់សំរាក ទុកសំរាប់រាស្ត្ររបស់ព្រះនៅខាងមុខ ដ្បិតអ្នកណាដែលចូលទៅក្នុងសេចក្ដីសំរាករបស់ទ្រង់ហើយ នោះក៏បានឈប់សំរាក ពីការខ្លួនប្រព្រឹត្តទាំងប៉ុន្មាន ដូចជាព្រះបានឈប់ ពីការដែលទ្រង់ធ្វើដែរ ដូច្នេះ ត្រូវឲ្យយើងរាល់គ្នាសង្វាតនឹងចូល ទៅក្នុងសេចក្ដីសំរាកនោះ ក្រែងលោអ្នកណាដួលទៅ តាមក្បួនមិនជឿ ដូចជាគេដែរ ពីព្រោះ ឯព្រះបន្ទូលនៃព្រះនោះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹងនឹងវិញ្ញាណ ហើយសន្លាក់ នឹងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិតដែលចិត្តគិត ហើយដែលសំរេចដែរ គ្មានអ្វីកើតមក ដែលទ្រង់ទតមិនឃើញនោះឡើយ គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ ដែលយើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់។ ដូច្នេះ ដែលមានសំដេចសង្ឃយ៉ាងធំ១អង្គ ដែលទ្រង់បានយាងកាត់អស់ទាំងជាន់ស្ថានសួគ៌ គឺព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ នោះត្រូវតែឲ្យយើងមានចិត្តដាច់ស្រឡះនឹងជឿតាមចុះ ដ្បិតសំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្ដីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្ដីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ ដូច្នេះ ត្រូវឲ្យយើងរាល់គ្នាមកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្ដីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ។
អាន ហេព្រើរ 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហេព្រើរ 4:1-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ