ហាបាគុក 3:16-19

ហាបាគុក 3:16-19 ពគប

ខ្ញុំ​បាន​ឮ ហើយ​ពោះ​ខ្ញុំ​ក៏​ញ័រ​ប៉ផុក បបូរ​មាត់​ខ្ញុំ​ក៏​ញ័រ​ទទាក់ ដោយ​ឮ​សំឡេង​នោះ មាន​សេចក្ដី​ពុក‌រលួយ​ចូល​ក្នុង​ឆ្អឹង​របស់​ខ្ញុំ ខ្ញុំ​ក៏​ភ័យ‌ញ័រ​នៅ​ក្នុង​ខ្លួន ពី​ព្រោះ​ខ្ញុំ​ត្រូវ​រង់‌ចាំ​ថ្ងៃ​វេទនា​ដោយ​អំណត់ គឺ​រង់‌ចាំ​សាសន៍​ដែល​ទន្ទ្រាន​ចូល បាន​មក​ដល់ ទោះ​បើ​ដើម​ល្វា​មិន​មាន​ផ្កា ក៏​ឥត​មាន​ផ្លែ​ទំពាំង‌បាយ‌ជូរ ហើយ​ផល​នៃ​ដើម​អូលីវ​ក៏​ខាន​មាន ស្រែ​ចំការ​ឥត​បង្កើត​បាន​អាហារ ហ្វូង​ចៀម​ត្រូវ​បាត់​ចេញ​ពី​ក្រោល ហើយ​គ្មាន​គោ​នៅ​ក្នុង​ឃ្នង​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​រីក‌រាយ ដោយ‌សារ​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ​ដែរ ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ‌អម្ចាស់​ទ្រង់​ជា​កំឡាំង​ខ្ញុំ ទ្រង់​នឹង​ធ្វើ​ឲ្យ​ជើង​នៃ​ខ្ញុំ​បាន​លឿន ដូច​ជា​ជើង​ឈ្លូស ហើយ​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់​របស់​ខ្ញុំ។ នេះ​លើក​សំរាប់​មេ​ភ្លេង ឲ្យ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ​របស់​ខ្ញុំ។:៚

អាន ហាបាគុក 3