ហាបាគុក 2:4-6

ហាបាគុក 2:4-6 ពគប

មើល ចិត្ត​គេ​បាន​ប៉ោង​ឡើង មិន​ទៀង​ត្រង់​នៅ​ក្នុង​ខ្លួន​គេ​ទេ តែ​មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ‌សារ​សេចក្ដី​ជំនឿ​របស់​ខ្លួន ១​ទៀត ដែល​ស្រា​ទំពាំង‌បាយ‌ជូរជា​គ្រឿង​បញ្ឆោត​យ៉ាង​ណា មនុស្ស​អំនួត​ក៏​មិន​ចេះ​នៅ​ផ្ទះ​ខ្លួន​ដូច្នោះ​ដែរ គេ​ពង្រីក​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ខ្លួន​ឲ្យ​ធំ​ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ក៏​ដូច​ជា​សេចក្ដី​ស្លាប់ ដែល​មិន​ចេះ​ឆ្អែត‌ឆ្អន់ គឺ​គេ​កៀរ​ប្រមូល​អស់​ទាំង​សាសន៍​មក​ឯ​ខ្លួន ក៏​បំព្រួម​ជន‌ជាតិ​ទាំង‌ឡាយ​ទុក​សំរាប់​ខ្លួន​ដែរ ឯ​ពួក​ទាំង​នោះ តើ​មិន​ចាប់​ផ្តើម​និយាយ​ពាក្យ​ប្រៀប‌ធៀប នឹង​ពាក្យ​ប្រស្នា​ដែល​បញ្ឈឺ​ចិត្ត​ទេ​ឬ​អី ដោយ​ពាក្យ​ថា វេទនា​ដល់​មនុស្ស​ដែល​ចំរើន​របស់​ទ្រព្យ ដែល​មិន​មែន​ជា​របស់​ខ្លួន​ទេ ហើយ​ផ្ទុក​ខ្លួន​ដោយ​របស់​ដែល​ទទួល​បញ្ចាំ​ផង តើ​នឹង​បាន​ដូច្នេះ​ដល់​កាល​ណា​ទៅ

អាន ហាបាគុក 2