កាលយ៉ូសែបឈរនៅចំពោះផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ នោះគាត់មានអាយុ៣០ឆ្នាំហើយ គាត់ក៏ចេញពីចំពោះផារ៉ោន ដើរទៅពេញក្នុងស្រុកអេស៊ីព្ទទាំងអស់ នៅក្នុងឆ្នាំសម្បូរទាំង៧នោះ ដីបានបង្កើតផលជាបរិបូរ គាត់ក៏ប្រមូលស្បៀងអាហារនៅស្រុកអេស៊ីព្ទទាំងអស់ក្នុងរវាង៧ឆ្នាំនោះ ហើយបានទុកស្បៀងទាំងនោះនៅក្នុងទីក្រុងទាំងប៉ុន្មាន គឺថា ស្បៀងពីស្រែចំការដែលនៅជុំវិញទីក្រុងណា នោះគាត់បានប្រមូលទុកក្នុងដីក្រុងនោះឯង យ៉ូសែបបានប្រមូលស្រូវយ៉ាងសន្ធឹកណាស់ ដូចជាខ្សាច់នៅនាសមុទ្រ ទាល់តែគាត់លែងរាប់ ពីព្រោះរាប់មិនបាន គ្រាមុនដែលកើតមានឆ្នាំអំណត់ នោះយ៉ូសែបមានកូនប្រុស២ ដែលនាងអាសន៉ាត់ជាកូនប៉ូទី-ផេរ៉ាជាសង្ឃនៅក្រុងអូនបានបង្កើតឲ្យ យ៉ូសែបឲ្យកូនច្បងឈ្មោះថា ម៉ាន៉ាសេ ដោយគិតថា ព្រះទ្រង់បានធ្វើឲ្យអញភ្លេចសេចក្ដីទុក្ខលំបាករបស់អញទាំងប៉ុន្មាន ព្រមទាំងពួកគ្រួឪពុកអញផង ហើយកូន១ទៀតគាត់ឲ្យឈ្មោះថា អេប្រាអិម ដោយគិតថា ព្រះទ្រង់បានប្រទានឲ្យអញមានកូន នៅក្នុងស្រុកនៃសេចក្ដីទុក្ខព្រួយរបស់អញ។ គ្រានោះ ឆ្នាំសម្បូរទាំង៧នៅស្រុកអេស៊ីព្ទក៏កន្លងផុតទៅ ឯឆ្នាំអំណត់ទាំង៧ក៏ចាប់តាំងផ្តើមឡើង ដូចជាយ៉ូសែបបានទាយមែន ក៏មានអំណត់នៅគ្រប់ស្រុកទាំងអស់ តែនៅស្រុកអេស៊ីព្ទទាំងមូលមានស្បៀងអាហារវិញ កាលជនក្នុងស្រុកអេស៊ីព្ទទាំងអស់បានអត់ឃ្លាន ហើយគេស្រែកសូមអាហារពីផារ៉ោន នោះទ្រង់មានបន្ទូលទៅពួកសាសន៍អេស៊ីព្ទទាំងអស់ថា ចូរទៅឯយ៉ូសែបទៅ ហើយធ្វើតាមដែលលោកបង្គាប់ចុះ នោះមានអំណត់អត់នៅពេញលើផែនដី រួចយ៉ូសែបគាត់បើកគ្រប់ទាំងជង្រុកស្រូវលក់ទៅពួកសាសន៍អេស៊ីព្ទ អំណត់នោះកាន់តែខ្លាំងឡើងនៅស្រុកអេស៊ីព្ទ គ្រប់ទាំងស្រុកក៏នាំគ្នាចូលមកឯយ៉ូសែបនៅស្រុកអេស៊ីព្ទ ដើម្បីនឹងទិញស្រូវ ពីព្រោះអំណត់នោះជាខ្លាំងណាស់នៅពេញលើផែនដី។
អាន លោកុប្បត្តិ 41
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 41:46-57
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ