លោកុ‌ប្បត្តិ 21:1-6

លោកុ‌ប្បត្តិ 21:1-6 ពគប

ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ដល់​សារ៉ា ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល គឺ​ទ្រង់​ធ្វើ​សំរេច​ឲ្យ​សារ៉ា តាម​ដែល​ទ្រង់​សន្យា សារ៉ា​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ឲ្យ​អ័ប្រា‌ហាំ ក្នុង​កាល​ដែល​គាត់​ចាស់​ហើយ ត្រូវ​តាម​ពេល​កំណត់​ដែល​ទ្រង់​បាន​ប្រាប់​គាត់ អ័ប្រា‌ហាំ​គាត់​ដាក់​ឈ្មោះ​ឲ្យ​កូន​ដែល​សារ៉ា​បាន​បង្កើត​នោះ​ថា អ៊ីសាក លុះ​កើត​មក​បាន​៨​ថ្ងៃ នោះ​អ័ប្រា‌ហាំ​ក៏​កាត់​ស្បែក​ឲ្យ ដូច​ជា​ព្រះ‌ទ្រង់​បង្គាប់​មក អ័ប្រា‌ហាំ​អាយុ​បាន​១០០​ឆ្នាំ​ហើយ ក្នុង​កាល​ដែល​អ៊ីសាក​កូន​គាត់​កើត​មក។ សារ៉ា​និយាយ​ថា ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​អញ​សើច ហើយ​អស់​អ្នក​ណា​ដែល​ឮ ក៏​នឹង​សើច​ជា​មួយ​នឹង​អញ​ដែរ