លោកុប្បត្តិ 21:1-6
លោកុប្បត្តិ 21:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់បានប្រោសប្រណីលោកស្រីសារ៉ា ស្របតាមសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលទុក គឺព្រះអង្គប្រព្រឹត្តចំពោះគាត់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ។ លោកស្រីសារ៉ាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយជូនលោកអប្រាហាំ ក្នុងពេលលោកមានវ័យចាស់ជរា ត្រូវតាមពេលកំណត់ដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់លោក។ លោកដាក់ឈ្មោះកូនដែលកើតមកនោះ គឺកូនដែលលោកស្រីសារ៉ាបានបង្កើតជូនលោកថា “អ៊ីសាក”។ ពេលអ៊ីសាកជាកូនកើតបានប្រាំបីថ្ងៃ លោកអប្រាហាំធ្វើពិធីកាត់ស្បែកឲ្យ ស្របតាមព្រះបញ្ជារបស់ព្រះជាម្ចាស់។ ពេលអ៊ីសាកជាកូនកើតមកនោះ លោកអប្រាហាំមានអាយុមួយរយឆ្នាំហើយ។ ពេលនោះ លោកស្រីសារ៉ាពោលថា៖ «ព្រះជាម្ចាស់បានធ្វើឲ្យមនុស្សម្នាអស់សំណើចពីខ្ញុំ គឺអ្នកណាដឹងរឿងខ្ញុំ គេមុខជាសើចមិនខាន»។
លោកុប្បត្តិ 21:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាបានប្រោសប្រណីលោកស្រីសារ៉ា ដូចព្រះអង្គបានមានព្រះបន្ទូល គឺព្រះយេហូវ៉ាបានប្រព្រឹត្តចំពោះលោកស្រីសារ៉ា ដូចព្រះអង្គបានសន្យា។ លោកស្រីសារ៉ាមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយឲ្យលោកអ័ប្រាហាំ ក្នុងកាលដែលលោកមានវ័យចាស់ ត្រូវតាមពេលកំណត់ដែលព្រះអង្គបានប្រាប់លោក។ លោកអ័ប្រាហាំដាក់ឈ្មោះឲ្យកូនដែលលោកស្រីសារ៉ាបានបង្កើតឲ្យលោកនោះថា "អ៊ីសាក"។ ពេលអ៊ីសាកកើតមកបានប្រាំបីថ្ងៃ លោកអ័ប្រាហាំបានធ្វើពិធីកាត់ស្បែកឲ្យ ដូចព្រះទ្រង់បានបង្គាប់លោក។ ពេលអ៊ីសាកជាកូនកើតមកនោះ លោកអ័ប្រាហាំមានអាយុមួយរយឆ្នាំហើយ។ លោកស្រីសារ៉ាពោលថា៖ «ព្រះទ្រង់បានធ្វើឲ្យខ្ញុំអស់សំណើច ហើយអស់អ្នកណាដែលឮ ក៏នឹងសើចជាមួយខ្ញុំដែរ»។
លោកុប្បត្តិ 21:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់ក៏ប្រោសដល់សារ៉ា ដូចជាទ្រង់បានមានបន្ទូល គឺទ្រង់ធ្វើសំរេចឲ្យសារ៉ា តាមដែលទ្រង់សន្យា សារ៉ាមានទំងន់បង្កើតបានកូនប្រុស១ឲ្យអ័ប្រាហាំ ក្នុងកាលដែលគាត់ចាស់ហើយ ត្រូវតាមពេលកំណត់ដែលទ្រង់បានប្រាប់គាត់ អ័ប្រាហាំគាត់ដាក់ឈ្មោះឲ្យកូនដែលសារ៉ាបានបង្កើតនោះថា អ៊ីសាក លុះកើតមកបាន៨ថ្ងៃ នោះអ័ប្រាហាំក៏កាត់ស្បែកឲ្យ ដូចជាព្រះទ្រង់បង្គាប់មក អ័ប្រាហាំអាយុបាន១០០ឆ្នាំហើយ ក្នុងកាលដែលអ៊ីសាកកូនគាត់កើតមក។ សារ៉ានិយាយថា ព្រះទ្រង់បានធ្វើឲ្យអញសើច ហើយអស់អ្នកណាដែលឮ ក៏នឹងសើចជាមួយនឹងអញដែរ