លោកុ‌ប្បត្តិ 15:1-4

លោកុ‌ប្បត្តិ 15:1-4 ពគប

ក្រោយ​ការ​ទាំង​នោះ​មក ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អាប់រ៉ាម​ដោយ​ការ​ជាក់‌ស្តែង​ថា អាប់រ៉ាម​អើយ កុំ​ឲ្យ​ខ្លាច​អ្វី​ឡើយ អញ​ជា​ខែល ហើយ​ជា​រង្វាន់​ដ៏​ធំ​ក្រៃ‌លែង​របស់​ឯង នោះ​អាប់រ៉ាម​គាត់​ទូល​សួរ​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​នឹង​ប្រទាន​អ្វី​មក​ទូលបង្គំ ដែល​ទូលបង្គំ​ចេះ​តែ​នៅ​ដោយ​ឥត​មាន​កូន​ដូច្នេះ ហើយ​អ្នក​ដែល​ត្រូវ​ធ្វើ​ជា​ម្ចាស់​លើ​ផ្ទះ​ទូលបង្គំ នោះ​មាន​តែ​អេលា‌ស៊ើរ​ជា​អ្នក​ស្រុក​ដាម៉ាស​នេះ​ប៉ុណ្ណោះ អាប់រ៉ាម​ក៏​ទូល​ទៀត​ថា មើល ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​កូន​សោះ ហើយ​មើល បាវ​ម្នាក់​ដែល​កើត​នៅ​ផ្ទះ​ទូលបង្គំ វា​នឹង​គ្រង​មរដក​របស់​ទូលបង្គំ​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​គាត់​ថា អ្នក​នោះ​មិន​ត្រូវ​ស៊ី​មរដក​របស់​ឯង​ទេ គឺ​ជា​ម្នាក់​ដែល​នឹង​កើត​ពី​ឯង​មក​វិញ​ទេ​តើ ដែល​ត្រូវ​ស៊ី​មរដក​របស់​ឯង​នោះ