កាឡា‌ទី 3:18-28

កាឡា‌ទី 3:18-28 ពគប

ដ្បិត​បើ​សិន​ជា​មរដក​នោះ​បាន​មក ដោយ​អាង​ក្រិត្យ‌វិន័យ នោះ​មិន​មែន​អាង​សេចក្ដី​សន្យា​ទៀត​ទេ តែ​ព្រះ‌ទ្រង់​បាន​ប្រទាន​ដល់​លោក​អ័ប្រា‌ហាំ តាម​សេចក្ដី​សន្យា​វិញ ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​មាន​ក្រិត្យ‌វិន័យ នោះ​គឺ​បាន​បន្ថែម​បញ្ចូល ដោយ​ព្រោះ​សេចក្ដី​រំលង​ច្បាប់ ទាល់​តែ​ពូជ​បាន​កើត​ឡើង ដែល​ទ្រង់​តាំង​សេចក្ដី​សន្យា​នោះ​ឲ្យ ដោយ‌សារ​ពួក​ទេវតា នៅ​ដៃ​នៃ​អ្នក​កណ្តាល​ម្នាក់ រីឯ​អ្នក​កណ្តាល នោះ​មិន​មែន​បង្រួប‌បង្រួម​អ្នក​ណា​តែ​ម្នាក់​ឯង​នោះ​ឡើយ តែ​ចំណែក​ព្រះ ទ្រង់​ជា​ព្រះ​តែ​១​ទេ។ ដូច្នេះ តើ​ក្រិត្យ‌វិន័យ​ទាស់​ទទឹង​នឹង​សេចក្ដី​សន្យា​នៃ​ព្រះ​ឬ​អី មិន​មែន​ទេ ដ្បិត​បើ​សិន​ជា​មាន​ក្រិត្យ‌វិន័យ​ណា​ប្រទាន​មក ដែល​អាច​នឹង​ធ្វើ​ឲ្យ​រស់​បាន នោះ​ប្រាកដ​ជា​សេចក្ដី​សុចរិត​នឹង​មក ដោយ‌សារ​ក្រិត្យ‌វិន័យ​នោះ​ហើយ ប៉ុន្តែ គម្ពីរ​បាន​បង្ខាំង​គ្រប់​ទាំង​អស់​ក្នុង​អំពើ​បាប ដើម្បី​ឲ្យ​សេចក្ដី​ដែល​ទ្រង់​សន្យា បាន​ប្រទាន​មក​ដល់​ពួក​អ្នក​ជឿ​វិញ ដោយ‌សារ​សេចក្ដី​ជំនឿ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ តែ​កាល​មុន​ដែល​មាន​សេចក្ដី​ជំនឿ​ចូល​មក នោះ​យើង​រាល់​គ្នា​ត្រូវ​បង្ខាំង​នៅ​ក្រោម​ក្រិត្យ‌វិន័យ គឺ​ត្រូវ​ឃុំ​ទុក សំរាប់​សេចក្ដី​ជំនឿ ដែល​ត្រូវ​លេច​មក បាន​ជា​ក្រិត្យ‌វិន័យ​ធ្វើ​ជា​អ្នក​ដឹក‌នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត ដោយ​អាង​សេចក្ដី​ជំនឿ តែ​លុះ​កាល​សេចក្ដី​ជំនឿ​បាន​មក​ដល់ នោះ​យើង​មិន​មែន​នៅ​ក្រោម​អំណាច របស់​អ្នក​ដឹក‌នាំ​នោះ​ទៀត​ទេ ដ្បិត​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​ព្រះ ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ ព្រោះ​អស់​អ្នក​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះ‌គ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​ប្រដាប់​កាយ​ដោយ​ព្រះ‌គ្រីស្ទ​ហើយ គ្មាន​សាសន៍​យូដា ឬ​សាសន៍​ក្រេក គ្មាន​បាវ​បំរើ ឬ​អ្នក​ជា គ្មាន​ប្រុស នឹង​ស្រី​ទៀត​ទេ ពី​ព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ

អាន កាឡា‌ទី 3