ទ្រង់ក៏មានបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរឯងស៊ីរបស់ដែលឯងឃើញនេះ គឺស៊ីក្រាំងនេះទៅ រួចចូរទៅនិយាយនឹងពូជពង្សអ៊ីស្រាអែលចុះ ដូច្នេះ ខ្ញុំក៏ហាមាត់ឡើង ហើយទ្រង់ធ្វើឲ្យខ្ញុំបរិភោគក្រាំងនោះទៅ ទ្រង់បង្គាប់ដល់ខ្ញុំថា កូនមនុស្សអើយ ចូរឲ្យពោះឯងទទួលចុះ ហើយឲ្យបានឆ្អែតដោយក្រាំងនេះ ដែលអញឲ្យដល់ឯងផង នោះខ្ញុំក៏បរិភោគទៅ ឯនៅក្នុងមាត់ខ្ញុំ ក្រាំងនោះមានរសផ្អែមដូចជាទឹកឃ្មុំ។ រួចទ្រង់មានបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរទៅ ចូរទៅឯពូជពង្សអ៊ីស្រាអែល ហើយប្រាប់គេតាមពាក្យរបស់អញចុះ ដ្បិតអញមិនចាត់ឯង ឲ្យទៅឯសាសន៍ណាដែលមានពាក្យសំដីប្លែក នឹងភាសាពិបាកនោះទេ គឺឲ្យទៅឯពូជពង្សអ៊ីស្រាអែលវិញ មិនមែនទៅឯសាសន៍ជាច្រើន ដែលមានពាក្យសំដីប្លែក នឹងភាសាពិបាក ដែលឯងនឹងស្តាប់ពាក្យរបស់គេមិនបាននោះទេ បើសិនជាអញចាត់ឯងឲ្យទៅឯសាសន៍ទាំងនោះ ប្រាកដជាគេនឹងស្តាប់ឯងជាពិត តែពូជពង្សអ៊ីស្រាអែលមិនព្រមស្តាប់តាមឯងទេ ពីព្រោះគេមិនព្រមស្តាប់តាមអញហើយ ដ្បិតពូជពង្សអ៊ីស្រាអែលសុទ្ធតែមានក្បាលរឹង ហើយមានចិត្តចចេស មើល អញធ្វើឲ្យមុខឯងបានរឹងតនឹងមុខគេ ហើយក្បាលឯងបានរឹងតនឹងក្បាលគេដែរ អញបានធ្វើឲ្យក្បាលឯងរឹង ដូចជាពេជ្រដែលរឹងជាងថ្មដែកភ្លេងទៅទៀត កុំឲ្យខ្លាចគេឡើយ ក៏កុំឲ្យស្លុតនឹងទឹកមុខរបស់គេដែរ ទោះបើគេជាពូជពង្សរឹងចចេសក៏ដោយ
អាន អេសេគាល 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 3:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ