កូនមនុស្សអើយ ចូរប្រាប់ដល់ទីក្រុងថា ឯងជាស្រុកដែលមិនបានជំរះសំអាតឡើយ ក៏គ្មានភ្លៀងធ្លាក់មកលើឯង ក្នុងគ្រានៃសេចក្ដីគ្នាន់ក្នាញ់ផង ពួកហោរារបស់វា គេគិតគូរគ្នានៅកណ្តាលនោះ ហាក់ដូចជាសិង្ហ ដែលគ្រហឹមកំពុងហែករំពាស៊ី គេបានត្របាក់លេបព្រលឹងមនុស្ស គេយកទ្រព្យសម្បត្តិ នឹងរបស់មានដំឡៃទៅ ហើយគេធ្វើឲ្យមានពួកស្រីមេម៉ាយជាច្រើននៅកណ្តាលទីក្រុង ពួកសង្ឃក៏បានធ្វើទទឹងនឹងក្រឹត្យវិន័យរបស់អញ ព្រមទាំងបង្អាប់របស់បរិសុទ្ធទាំងប៉ុន្មានរបស់អញ គេមិនបានចេះញែករបស់បរិសុទ្ធចេញពីរបស់ធម្មតាទេ ក៏មិនបានបង្ហាញឲ្យមនុស្សចេះសំគាល់របស់មិនស្អាត នឹងរបស់ស្អាតដែរ គេគេចភ្នែកចេញពីថ្ងៃឈប់សំរាករបស់អញ ហើយអញក៏ត្រូវអាប់ឱននៅក្នុងពួកគេ ពួកចៅហ្វាយនៅកណ្តាលទីក្រុងប្រព្រឹត្តដូចជាសត្វស្វាន ដែលកំពុងតែហែករំពា គេប្រព្រឹត្តដូច្នោះ ដើម្បីនឹងកំចាយឈាម ហើយបំផ្លាញព្រលឹងមនុស្ស ប្រយោជន៍ឲ្យបានកំរៃទុច្ចរិត ពួកហោរាបានបូកល្បាប់ឲ្យគេ ដោយឃើញការជាក់ស្តែង ជាសេចក្ដីកំភូត ហើយទាយកុហកដល់គេថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះ ក្នុងកាលដែលព្រះយេហូវ៉ាមិនបានមានបន្ទូលសោះ ពួកជននៅស្រុកធ្លាប់សង្កត់សង្កិន ហើយប្លន់ អើ គេបៀតបៀនមនុស្សក្រីក្រ នឹងពួកកំសត់ទុគ៌ត ហើយបានសង្កត់សង្កិនមនុស្សដែលស្នាក់នៅដោយឥតហេតុ អញបានស្វែងរកមនុស្សម្នាក់ក្នុងពួកគេ ដែលនឹងសង់កំផែងឡើង ហើយឈរនៅចន្លោះបាក់បែកនៅមុខអញជំនួសគេ ដើម្បីឲ្យអញមិនបំផ្លាញស្រុកគេឡើយ ប៉ុន្តែអញរកមិនបានអ្នកណាមួយសោះ ហេតុនោះបានជាអញចាក់សេចក្ដីគ្នាន់ក្នាញ់របស់អញទៅលើគេ អញបានរំលីងគេ ដោយភ្លើងនៃសេចក្ដីក្រោធរបស់អញ ក៏បានទំលាក់ផ្លូវរបស់គេទៅលើក្បាលគេវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
អាន អេសេគាល 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 22:24-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ