ក៏ដកដៃចេញពីអ្នកក្រីក្រ ហើយមិនបានយកការ ឬកំរៃអ្វីឡើយ គឺបានសំរេចតាមក្រឹត្យក្រមរបស់អញ ហើយប្រព្រឹត្តតាមបញ្ញត្តច្បាប់របស់អញទាំងប៉ុន្មាន កូននោះនឹងមិនស្លាប់ ដោយព្រោះសេចក្ដីទុច្ចរិតរបស់ឪពុកខ្លួនឡើយ គឺនឹងរស់នៅជាពិតវិញ តែឯចំណែកឪពុកវា នោះនឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនទៅ ដោយព្រោះបានសង្កត់សង្កិនយ៉ាងកំណាច ហើយបានប្លន់បងប្អូន ព្រមទាំងប្រព្រឹត្តការដែលមិនល្អផង នៅកណ្តាលសាសន៍ខ្លួនហើយ។ ប៉ុន្តែឯងរាល់គ្នាសួរថា ហេតុអ្វីបានជាកូនមិនត្រូវរងសេចក្ដីទុច្ចរិតរបស់ឪពុកដូច្នេះ កាលណាកូនបានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់ ព្រមទាំងរក្សាក្រឹត្យក្រមរបស់អញ ហើយប្រព្រឹត្តតាមផង នោះវានឹងរស់នៅជាពិតវិញ ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់ កូនមិនត្រូវរងសេចក្ដីទុច្ចរិតរបស់ឪពុកទេ ហើយឪពុកក៏មិនត្រូវរងសេចក្ដីទុច្ចរិតរបស់កូនដែរ សេចក្ដីសុចរិតរបស់មនុស្សសុចរិតនឹងនៅលើអ្នកនោះឯង ហើយសេចក្ដីទុច្ចរិតរបស់មនុស្សទុច្ចរិតនឹងនៅលើខ្លួនអ្នកទុច្ចរិតនោះឯងដែរ។ តែឯមនុស្សទុច្ចរិត បើបែរចេញពីអស់ទាំងអំពើបាប ដែលខ្លួនបានប្រព្រឹត្ត ហើយរក្សាអស់ទាំងក្រឹត្យក្រមរបស់អញ ព្រមទាំងប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់វិញ អ្នកនោះនឹងរស់នៅជាពិត ឥតត្រូវស្លាប់ឡើយ ឯអំពើរំលងទាំងប៉ុន្មានដែលខ្លួនបានប្រព្រឹត្ត នោះនឹងមិននឹកចាំបទណាមួយទាស់នឹងគេទេ គឺគេនឹងរស់នៅ ដោយសេចក្ដីសុចរិតដែលខ្លួនបានប្រព្រឹត្តវិញ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលសួរថា តើអញមានសេចក្ដីអំណរដោយមនុស្សទុច្ចរិតស្លាប់ទៅឬ តើមិនមែនអរដោយគេបែរចេញពីផ្លូវរបស់ខ្លួនវិញមក ឲ្យបានរស់នៅវិញទេឬអី តែឯមនុស្សសុចរិត បើគេបែរចេញពីអំពីសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តទុច្ចរិត ហើយធ្វើគ្រប់ទាំងការគួរស្អប់ខ្ពើម ដែលមនុស្សទុច្ចរិតតែងប្រព្រឹត្តវិញ នោះតើនឹងរស់នៅឬ ឯអំពើសុចរិតទាំងប៉ុន្មានដែលអ្នកនោះបានធ្វើ នោះនឹងគ្មាននឹកចាំពីបទណាមួយឡើយ អ្នកនោះនឹងត្រូវស្លាប់ក្នុងអំពើរំលងដែលខ្លួនបានប្រព្រឹត្ត ហើយក្នុងអំពើបាបដែលខ្លួនបានធ្វើនោះវិញ។ ទោះបើយ៉ាងនោះ គង់តែឯងរាល់គ្នាថា ផ្លូវរបស់ព្រះអម្ចាស់មិនស្មើទេ ដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ ចូរស្តាប់ចុះ តើផ្លូវរបស់អញមិនស្មើមែនឬ តើមិនមែនជាផ្លូវរបស់ឯងរាល់គ្នា ដែលមិនស្មើវិញទេឬ កាលណាមនុស្សសុចរិតបែរចេញពីអំពើសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តទុច្ចរិតវិញ ហើយត្រូវស្លាប់ទៅ នោះគឺនឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិត ដែលខ្លួនបានប្រព្រឹត្តនោះឯង មួយទៀត កាលណាមនុស្សទុច្ចរិតបែរចេញពីអំពើទុច្ចរិត ដែលខ្លួនបានធ្វើ ទៅប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់វិញ នោះគេនឹងធ្វើឲ្យព្រលឹងខ្លួនរស់នៅ គឺនឹងរស់នៅជាពិត ឥតស្លាប់ឡើយ ដោយព្រោះគេបានពិចារណាហើយបែរចេញពីអំពើរំលង ដែលខ្លួនបានប្រព្រឹត្តនោះ ប៉ុន្តែពួកវង្សអ៊ីស្រាអែលគេថា ផ្លូវរបស់ព្រះអម្ចាស់មិនស្មើទេ ឱពួកវង្សអ៊ីស្រាអែលអើយ តើផ្លូវរបស់អញមិនស្មើមែនឬ តើមិនមែនជាផ្លូវរបស់ឯងរាល់គ្នា ដែលមិនស្មើវិញទេឬ ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា ឱពួកវង្សអ៊ីស្រាអែលអើយ អញនឹងជំនុំជំរះឯងរាល់គ្នា គ្រប់គ្នាតាមអំពើប្រព្រឹត្តរៀងខ្លួន ចូរឯងរាល់គ្នាវិលមកវិញ ចូរបែរចេញពីអំពើរំលងរបស់ឯងទៅ យ៉ាងនោះសេចក្ដីទុច្ចរិតនឹងមិនបំផ្លាញឯងទេ ចូរបោះបង់ចោលអំពើរំលងទាំងប៉ុន្មានរបស់ឯង ដែលឯងរាល់គ្នាប្រព្រឹត្តនោះ ហើយឲ្យខ្លួនមានចិត្តថ្មី នឹងវិញ្ញាណថ្មីចុះ ដ្បិតឱពូជពង្សពួកអ៊ីស្រាអែលអើយ ឯងរាល់គ្នាចង់ស្លាប់ធ្វើអី ពីព្រោះអញឥតមានសេចក្ដីអំណរចំពោះការស្លាប់របស់អ្នកដែលត្រូវស្លាប់នោះទេ ដូច្នេះ ចូរឯងរាល់គ្នាវិលមក ដើម្បីឲ្យបានរស់នៅវិញ នេះជាព្រះបន្ទូល នៃព្រះអម្ចាស់យេហូវ៉ា។
អាន អេសេគាល 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 18:17-32
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ