ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ខ្ញុំម្តងទៀតថា ឯងរាល់គ្នាប្រើពាក្យសុភាសិតនេះ និយាយពីដំណើរស្រុកអ៊ីស្រាអែលថា ឪពុកបានស៊ីផ្លែជូរ ហើយកូនត្រូវសង្កៀរធ្មេញទៅ នោះតើចង់ថាដូចម្តេច ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាឯងរាល់គ្នាមិនមានឱកាសនឹងនិយាយសុភាសិតនេះ នៅក្នុងស្រុកអ៊ីស្រាអែលទៀតឡើយ មើលព្រលឹងទាំងអស់ជារបស់ផងអញ ទោះទាំងព្រលឹងនៃឪពុក នឹងព្រលឹងនៃកូនផង ក៏ជារបស់ផងអញដូចគ្នា ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់វិញ។ ប៉ុន្តែបើមនុស្សណាសុចរិត ជាអ្នកប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវហើយទៀងត្រង់ ឥតដែលស៊ីនៅលើភ្នំ ឬងើបភ្នែកមើលទៅឯរូបព្រះរបស់ពួកវង្សអ៊ីស្រាអែល ក៏មិនបានបង្អាប់ប្រពន្ធរបស់អ្នកជិតខាងខ្លួន ឬចូលទៅជិតស្រីដែលមានរដូវកាល ហើយមិនបានសង្កត់សង្កិនអ្នកណា គឺបានប្រគល់របស់បញ្ចាំដល់អ្នកដែលជំពាក់ខ្លួនវិញ ក៏មិនបានប្លន់យករបស់គេ គឺបានចែកអាហារដល់ពួកអ្នកដែលឃ្លាន ហើយបិទបាំងអ្នកដែលនៅខ្លួនទទេ ដោយសំលៀកបំពាក់វិញ គឺបើអ្នកនោះមិនបានឲ្យគេខ្ចីដោយយកការ ឬយកកំរៃអ្វីឡើយ គឺបានដកដៃពីអំពើទុច្ចរិតចេញ បានសំរេចសេចក្ដីយុត្តិធម៌ចំពោះគ្នានឹងគ្នា ព្រមទាំងប្រព្រឹត្តតាមក្រឹត្យក្រមរបស់អញ ហើយរក្សាបញ្ញត្តច្បាប់របស់អញ ដើម្បីនឹងប្រព្រឹត្តដោយពិតត្រង់ នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលថា អ្នកនោះជាមនុស្សសុចរិតពិត អ្នកនោះនឹងរស់នៅជាប្រាកដ។ បើអ្នកនោះបង្កើតកូនប្រុសមកដែលធ្វើជាចោរ ជាអ្នកដែលកំចាយឈាម ឬប្រព្រឹត្តការអ្វីយ៉ាងនោះ ឥតដែលប្រព្រឹត្តការទាំងប៉ុន្មានដែលគួរធ្វើទេ គឺបានស៊ីនៅលើភ្នំវិញ ហើយបង្អាប់ប្រពន្ធរបស់អ្នកជិតខាងខ្លួន ព្រមទាំងសង្កត់សង្កិនពួកអ្នកក្រីក្រ ហើយកំសត់ទុគ៌ត ឬប្លន់គេ ក៏មិនបានប្រគល់របស់បញ្ចាំទៅវិញ ហើយបានងើបភ្នែកមើលទៅឯរូបព្រះ គឺបានប្រព្រឹត្តការដ៏គួរស្អប់ខ្ពើម បានទាំងឲ្យគេខ្ចីដោយយកការ ហើយយកកំរៃផង តើកូននោះនឹងរស់នៅ ឬវាមិនត្រូវរស់ទេ វាបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនោះ ដូច្នេះ វាត្រូវស្លាប់ជាមិនខាន ឈាមវានឹងធ្លាក់ទៅលើវាវិញ។ ប៉ុន្តែ មើល បើអ្នកនោះបង្កើតកូនប្រុសមក ដែលឃើញអស់ទាំងអំពើបាបដែលឪពុកប្រព្រឹត្ត ក៏ពិចារណាហើយមិនប្រព្រឹត្តតាមអំពើយ៉ាងនោះឡើយ
អាន អេសេគាល 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 18:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ