អញនឹងនាំពួកគេ ដែលនៅជាឈ្លើយ ឲ្យមកវិញ គឺសូដុំម ព្រមទាំងកូនដែលនៅជាឈ្លើយ សាម៉ារី ព្រមទាំងកូនដែលនៅជាឈ្លើយ នឹងពួកឯងទាំងប៉ុន្មានដែលនៅជាឈ្លើយ ឲ្យមកកណ្តាលគេផង ដើម្បីឲ្យឯងបានទទួលរងសេចក្ដីខ្មាសរបស់ខ្លួន ហើយឲ្យមានសេចក្ដីខ្មាស ដោយព្រោះគ្រប់ទាំងអំពើដែលឯងបានប្រព្រឹត្តនោះដោយឯងជាទីកំសាន្តចិត្តដល់គេ ឯប្អូនស្រីឯង គឺសូដុំម នឹងកូនស្រីវា គេនឹងត្រឡប់ទៅឯសណ្ឋានដើមរបស់ខ្លួន ហើយសាម៉ារី នឹងកូនវា គេនឹងត្រឡប់ទៅឯសណ្ឋានដើមរបស់ខ្លួនវិញ ចំណែកឯង នឹងកូនឯង ក៏នឹងវិលត្រឡប់ទៅដូចជាសណ្ឋានដើមរបស់ឯងរាល់គ្នាដែរ ដ្បិតនៅគ្រានៃសេចក្ដីអំនួតរបស់ឯង នោះឈ្មោះសូដុំមជាប្អូនស្រីឯង មិនបានចេញពីមាត់ឯងឡើយ គឺក្នុងកាលដែលសេចក្ដីទុច្ចរិតរបស់ឯង មិនទាន់បើកឲ្យឃើញនៅឡើយ ដូចនៅវេលាដែលបន្ទោសដល់ពួកកូនស្រីស៊ីរី នឹងពួកអ្នកនៅជុំវិញ ហើយពួកកូនស្រីភីលីស្ទីន ដែលប្រទូសរ៉ាយដល់ឯងនៅព័ទ្ធជុំវិញ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯងត្រូវទទួលរងសេចក្ដីខ្មាស នឹងអំពើគួរស្អប់ខ្ពើមរបស់ឯងហើយ ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា អញនឹងប្រព្រឹត្តនឹងឯង ដូចជាឯងបានប្រព្រឹត្តនោះ គឺដែលឯងបានមើលងាយដល់ពាក្យសម្បថដោយផ្តាច់សេចក្ដីសញ្ញាចេញ។ ប៉ុន្តែអញនឹងនឹកចាំ ពីសេចក្ដីសញ្ញា ដែលអញបានតាំងនឹងឯង ក្នុងកាលដែលឯងនៅក្មេងនោះ ហើយអញនឹងតាំងសញ្ញា១នឹងឯង ដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចទៀត នោះឯងនឹងនឹកឃើញពីផ្លូវរបស់ឯង ហើយនឹងមានសេចក្ដីខ្មាស ក្នុងកាលដែលឯងទទួលបងប្អូនស្រីឯង គឺបងបង្អស់របស់ឯងនឹងប្អូនឯងផង គ្រានោះអញនឹងឲ្យបងប្អូននោះដល់ឯង ទុកជាកូនស្រីវិញ តែមិនមែនតាមសេចក្ដីសញ្ញារបស់ឯងទេ អញនឹងតាំងសេចក្ដីសញ្ញារបស់អញដល់ឯង នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ដើម្បីឲ្យឯងបាននឹកចាំ ហើយត្រូវជ្រប់មុខ ឥតដែលហើបមាត់ឯងឡើងទៀតឡើយ ដោយឯងមានសេចក្ដីអៀនខ្មាស ក្នុងកាលដែលអញបានអត់ទោសដល់ឯង ចំពោះគ្រប់ទាំងអំពើដែលឯងបានប្រព្រឹត្តនោះ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
អាន អេសេគាល 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 16:53-63
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ