និក្ខមនំ 35:30-33

និក្ខមនំ 35:30-33 ពគប

រួច​មក ម៉ូសេ​មាន​ប្រសាសន៍​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា មើល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហៅ​បេតសា‌លាល កូន​យូរី ដែល​ជា​កូន​ហ៊ើរ ក្នុង​ពូជ​អំបូរ​យូដា​មក ហើយ​ទ្រង់​បាន​ឲ្យ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ មក​សណ្ឋិត​លើ​គាត់​ពោរ‌ពេញ ឲ្យ​គាត់​មាន​គំនិត​វាង‌វៃ មាន​យោបល់ ហើយ​ឲ្យ​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ ឲ្យ​គាត់​បាន​ចេះ​នឹង​បង្កើត​ការ​យ៉ាង​ប្រសប់ គឺ​ខាង​មាស ខាង​ប្រាក់ ហើយ​ខាង​លង្ហិន ព្រម​ទាំង​ចេះ​ច្នៃ​ត្បូង​សំរាប់​ដាំ ចេះ​ឆ្លាក់​ឈើ នឹង​ធ្វើ​ការ​គ្រប់​មុខ​ទាំង​អស់

អាន និក្ខមនំ 35