ដានី‌យ៉ែល 2:19-23

ដានី‌យ៉ែល 2:19-23 ពគប

ដូច្នេះ សេចក្ដី​អាថ៌‌កំបាំង​នោះ បាន​សំដែង​មក ឲ្យ​ដានី‌យ៉ែល​ឃើញ ក្នុង​ការ​ជាក់‌ស្តែង​នៅ​វេលា​យប់ នោះ​លោក​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ហើយ​ទូល​ថា សូម​ឲ្យ​ព្រះ‌នាម​នៃ​ព្រះ​បាន​ប្រកប​ដោយ​ព្រះ‌ពរ នៅ​អស់‌កល្ប​ត​រៀង​ទៅ ដ្បិត​ប្រាជ្ញា នឹង​តេជា‌នុភាព​ជា​របស់​ផង​ទ្រង់ គឺ​ទ្រង់​ដែល​បំផ្លាស់​បំប្រែ​ពេល​កំណត់ នឹង​រដូវ​កាល ទ្រង់​ដក​ស្តេច​ចេញ ហើយ​ក៏​តាំង​ស្តេច​ឡើង ទ្រង់​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ នឹង​ចំណេះ​ដល់​អស់​អ្នក​ដែល​មាន​យោបល់ ទ្រង់​ក៏​សំដែង​ឲ្យ​ឃើញ​អស់​ទាំង​សេចក្ដី​ជ្រាល‌ជ្រៅ ហើយ​លាក់​កំបាំង ទ្រង់​ជ្រាប​សេចក្ដី​ដែល​នៅ​ទី​ងងឹត ហើយ​មាន​ពន្លឺ​នៅ​ជា​មួយ​នឹង​ទ្រង់ ឱ​ព្រះ​នៃ​ពួក​ឰយុកោ​ទូលបង្គំ​អើយ ទូលបង្គំ​អរ​ព្រះ‌គុណ ហើយ​ក៏​សរសើរ​ដល់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ប្រោស​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា នឹង​អំណាច ហើយ​ឥឡូវ​នេះ ទ្រង់​បាន​សំដែង​ឲ្យ​ទូលបង្គំ​ដឹង​សេចក្ដី ដែល​យើង​ខ្ញុំ​បាន​សូម​ពី​ទ្រង់ ដ្បិត​ទ្រង់​បាន​សំដែង ឲ្យ​យើង​ខ្ញុំ​ស្គាល់​រឿង‌រ៉ាវ​របស់​ស្តេច

អាន ដានី‌យ៉ែល 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ដានី‌យ៉ែល 2:19-23