អេម៉ុស 5:18-24

អេម៉ុស 5:18-24 ពគប

វេទនា​ដល់​ឯង​រាល់​គ្នា ដែល​សង្វាត​ចង់​បាន​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា តើ​ចង់​បាន​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ធ្វើ​អី ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត មិន​មែន​ភ្លឺ​ទេ ហាក់​ដូច​ជា​មនុស្ស​ដែល​រត់​រួច​ពី​សិង្ហ ហើយ​លោ​តែ​ប្រទះ​នឹង​ខ្លា‌ឃ្មុំ ឬ​ដូច​ជា​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ ច្រត់​ដៃ​នៅ​ជញ្ជាំង រួច​មាន​ពស់​ចឹក ឯ​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា តើ​មិន​មែន​ជា​ថ្ងៃ​ងងឹត ឥត​មាន​ពន្លឺ​ជា​ពិត គឺ​ជា​ថ្ងៃ​ងងឹត​សូន្យ‌សុង ឥត​មាន​ពន្លឺ​បន្តិច​សោះ​ទេ​ឬ​អី។ អញ​ស្អប់ អញ​ខ្ពើម​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា ហើយ​អញ​នឹង​មិន​រីក‌រាយ​ចំពោះ​ជំនុំ​មុត‌មាំ​របស់​ឯង​រាល់​គ្នា​ទេ អើ ទោះ​បើ​ឯង​រាល់​គ្នា​ថ្វាយ​យញ្ញ‌បូជា នឹង​ដង្វាយ​ម្សៅ​របស់​ឯង​ដល់​អញ គង់​តែ​អញ​មិន​ព្រម​ទទួល​ដែរ អញ​ក៏​មិន​ព្រម​អើពើ​នឹង​សត្វ​ធាត់ៗ ដែល​ឯង​រាល់​គ្នា​ថ្វាយ​ជា​ដង្វាយ​មេត្រី​ឡើយ ចូរ​ដក​សូរ​ទំនាស់​នៃ​ចំរៀង​របស់​ឯង​រាល់​គ្នា​ចេញ​ពី​អញ​ទៅ ដ្បិត​អញ​មិន​ព្រម​ស្តាប់​សូរ​ដន្ត្រី​នៃ​ពិណ​របស់​ឯង​ទេ តែ​ត្រូវ​ឲ្យ​មាន​សេចក្ដី​យុត្តិ‌ធម៌​ហូរ​មក​ដូច​ជា​ទឹក ហើយ​សេចក្ដី​សុចរិត​ដូច​ជា​ទន្លេ​ធំ​វិញ។

អាន អេម៉ុស 5

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេម៉ុស 5:18-24