ដូច្នេះ ចូរឯងប្រាប់ដាវីឌអ្នកបំរើអញឥឡូវថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលយ៉ាងនេះ អញបានយកឯងពីក្រោលចៀម គឺពីការឃ្វាលហ្វូងសត្វមក ដើម្បីឲ្យឯងបានធ្វើជាអ្នកនាំមុខសាសន៍អ៊ីស្រាអែល ជារាស្ត្រអញ អញបាននៅជាមួយនឹងឯង គ្រប់ទីកន្លែងណាដែលឯងបានទៅ ក៏បានធ្វើឲ្យពួកខ្មាំងសត្រូវឯងទាំងប៉ុន្មាន វិនាសពីមុខឯងចេញ អញបានលើកឈ្មោះឯងឲ្យជាធំ ស្មើនឹងឈ្មោះនៃអស់អ្នកធំដែលនៅផែនដី អញបានដំរូវទីកន្លែង១ ឲ្យពួកអ៊ីស្រាអែលជារាស្ត្រអញ ហើយបានដាំគេឲ្យបាននៅជាប់ក្នុងស្រុករបស់គេ ឥតរលើងទៅឯណាទៀតឡើយ ឯពួកមនុស្សអាក្រក់នឹងមិនធ្វើទុក្ខគេ ដូចកាលពីដើមទៀត ឬដូចនៅគ្រាដែលអញបានតាំងពួកចៅហ្វាយ ឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ជារាស្ត្រអញនោះឡើយ អញបានប្រោសឲ្យឯងបានសំរាក រួចពីពួកខ្មាំងសត្រូវឯងទាំងអស់ហើយ (យ៉ាងនោះព្រះយេហូវ៉ាទ្រង់មានបន្ទូលឲ្យព្រះរាជាជ្រាបថា ទ្រង់នឹងតាំងព្រះវង្សាព្រះករុណាឡើង) កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ រួចបានដេកលក់ទៅជាមួយនឹងពួកឰយុកោឯង នោះអញនឹងតាំងពូជពង្សដែលកើតពីឯងមក ឲ្យសោយរាជ្យឡើងជំនួសឯង ហើយអញនឹងតាំងរាជ្យវាឲ្យខ្ជាប់ខ្ជួនឡើង
អាន ២ សាំយូអែល 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ សាំយូអែល 7:8-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ