២ សាំយូអែល 7:8-12

២ សាំយូអែល 7:8-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ចូរ​ឯង​ប្រាប់​ដាវីឌ​អ្នក​បម្រើ​យើង​ឥឡូវ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​យ៉ាង​នេះ យើង​បាន​យក​ឯង​ពី​ក្រោល​ចៀម គឺ​ពី​ការ​ឃ្វាល​ហ្វូង​សត្វ​មក ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​ជា​អ្នក​នាំ​មុខ​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​បាន​នៅ​ជា‌មួយ​ឯង គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​បាន​ទៅ ក៏​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​ប៉ុន្មាន វិនាស​ពី​មុខ​ឯង​ចេញ យើង​បាន​លើក​ឈ្មោះ​ឯង​ឲ្យ​ជា​ធំ ស្មើ​នឹង​ឈ្មោះ​នៃ​អស់​អ្នក​ធំ​ដែល​នៅ​ផែនដី។ យើង​បាន​តម្រូវ​ទី​កន្លែង​មួយ ឲ្យ​ពួក​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​យើង ហើយ​បាន​ដាំ​គេ​ឲ្យ​បាន​នៅ​ជាប់​ក្នុង​ស្រុក​របស់​គេ ឥត​រលើង​ទៅ​ឯ​ណា​ទៀត​ឡើយ ឯ​ពួក​មនុស្ស​អាក្រក់​នឹង​មិន​ធ្វើ​ទុក្ខ​គេ​ដូច​កាល​ពី​ដើម​ទេ ឬ​ដូច​នៅ​គ្រា​ដែល​យើង​បាន​តាំង​ពួក​ចៅ‌ហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​នោះ​ឡើយ យើង​បាន​ប្រោស​ឲ្យ​ឯង​បាន​សម្រាក រួច​ពី​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​អស់​ហើយ។ ម្យ៉ាង​ទៀត ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ឲ្យ​ព្រះ‌រាជា​ជ្រាប​ថា ទ្រង់​នឹង​តាំង​ព្រះ‌វង្សា​ព្រះ‌ករុណា​ឡើង។ កាល​ណា​ឯង​បាន​រស់​នៅ​គ្រប់​កំណត់​អាយុ​ហើយ រួច​បាន​ដេក​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​ឯង នោះ​យើង​នឹង​តាំង​ពូជ‌ពង្ស​ដែល​កើត​ពី​ឯង​មក ឲ្យ​ឡើង​សោយ‌រាជ្យ​ជំនួស​ឯង ហើយ​យើង​នឹង​តាំង​រាជ្យ​គេ​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង

ចែក​រំលែក
អាន ២ សាំយូអែល 7

២ សាំយូអែល 7:8-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ ត្រូវ​ប្រាប់​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “កាល​អ្នក​នៅ​ជា​គង្វាល​ចៀម​នៅ​ឡើយ យើង​បាន​យក​អ្នក​ចេញ​ពី​វាល​ស្មៅ​មក ដើម្បី​ឲ្យ​អ្នក​ធ្វើ​ជា​មេ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។ យើង​ស្ថិត​នៅ​ជា​មួយ​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ យើង​បាន​កម្ចាត់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ចេញ​ពី​មុខ​អ្នក។ យើង​បាន​ធ្វើ​ឲ្យ​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី‌ល្បាញ ដូច​អ្នក​ធំ​ទាំង‌ឡាយ​នៅ​លើ​ផែនដី។ យើង​ប្រគល់​ស្រុក​មួយ​ឲ្យ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​បាន​ឲ្យ​គេ​តាំង​ទី​លំ‌នៅ​ជាប់‌លាប់​រហូត ឥត​មាន​នរណា​មក​រំខាន​សោះ​ឡើយ។ គ្មាន​ជាតិ​សាសន៍​ដ៏​ទុច្ចរិត​ណា​ជិះ‌ជាន់​ពួក​គេ ដូច​កាល​ពី​មុន ឬ​ដូច​នៅ​គ្រា​ដែល​យើង​បាន​តែង‌តាំង​ពួក​ចៅហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ឡើយ។ យើង​ឲ្យ​អ្នក​បាន​សុខ​ក្សេម‌ក្សាន្ត រួច​ផុត​ពី​ខ្មាំង​សត្រូវ​ទាំង​អស់ ព្រម​ទាំង​ឲ្យ​អ្នក​មាន​សន្តតិ‌វង្ស​មួយ​ផង។ ពេល​ណា​អ្នក​លា​ចាក​លោក​នេះ​ទៅ​ជួប‌ជុំ​នឹង​បុព្វបុរស​របស់​អ្នក យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​ផ្ទាល់​ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​ផង ។

ចែក​រំលែក
អាន ២ សាំយូអែល 7

២ សាំយូអែល 7:8-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ចូរ​ឯង​ប្រាប់​ដាវីឌ​អ្នក​បំរើ​អញ​ឥឡូវ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​យ៉ាង​នេះ អញ​បាន​យក​ឯង​ពី​ក្រោល​ចៀម គឺ​ពី​ការ​ឃ្វាល​ហ្វូង​សត្វ​មក ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​ជា​អ្នក​នាំ​មុខ​សាសន៍​អ៊ីស្រាអែល ជា​រាស្ត្រ​អញ អញ​បាន​នៅ​ជា​មួយ​នឹង​ឯង គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​បាន​ទៅ ក៏​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​ប៉ុន្មាន វិនាស​ពី​មុខ​ឯង​ចេញ អញ​បាន​លើក​ឈ្មោះ​ឯង​ឲ្យ​ជា​ធំ ស្មើ​នឹង​ឈ្មោះ​នៃ​អស់​អ្នក​ធំ​ដែល​នៅ​ផែនដី អញ​បាន​ដំរូវ​ទី​កន្លែង​១ ឲ្យ​ពួក​អ៊ីស្រាអែល​ជា​រាស្ត្រ​អញ ហើយ​បាន​ដាំ​គេ​ឲ្យ​បាន​នៅ​ជាប់​ក្នុង​ស្រុក​របស់​គេ ឥត​រលើង​ទៅ​ឯ​ណា​ទៀត​ឡើយ ឯ​ពួក​មនុស្ស​អាក្រក់​នឹង​មិន​ធ្វើ​ទុក្ខ​គេ ដូច​កាល​ពី​ដើម​ទៀត ឬ​ដូច​នៅ​គ្រា​ដែល​អញ​បាន​តាំង​ពួក​ចៅហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រាអែល ជា​រាស្ត្រ​អញ​នោះ​ឡើយ អញ​បាន​ប្រោស​ឲ្យ​ឯង​បាន​សំរាក រួច​ពី​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​អស់​ហើយ (យ៉ាង​នោះព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឲ្យ​ព្រះ‌រាជា​ជ្រាប​ថា ទ្រង់​នឹង​តាំង​ព្រះ‌វង្សា​ព្រះ‌ករុណា​ឡើង) កាល​ណា​ឯង​បាន​រស់​នៅ​គ្រប់​កំណត់​អាយុ​ហើយ រួច​បាន​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ឯង នោះ​អញ​នឹង​តាំង​ពូជ‌ពង្ស​ដែល​កើត​ពី​ឯង​មក ឲ្យ​សោយ‌រាជ្យ​ឡើង​ជំនួស​ឯង ហើយ​អញ​នឹង​តាំង​រាជ្យ​វា​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង

ចែក​រំលែក
អាន ២ សាំយូអែល 7

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ