ប៉ុន្តែកាលដាវីឌឃើញថា ពួកអ្នកបំរើកំពុងតែខ្សឹបគ្នាដូច្នោះ នោះទ្រង់យល់ឃើញថា ប្រាកដជាបុត្របានសុគតហើយ ក៏សួរពួកអ្នកបំរើថា បុត្របានសុគតហើយឬអី គេទូលឆ្លើយថា សុគតហើយ នោះដាវីឌក៏តើនពីដីឡើង ទៅស្រង់ទឹក ព្រមទាំងប្រោះទឹកអប់ ហើយផ្លាស់សំលៀកបំពាក់ រួចចូលទៅថ្វាយបង្គំនៅក្នុងដំណាក់នៃព្រះយេហូវ៉ា ក្រោយមក កាលទ្រង់បានត្រឡប់ចូលមក ក្នុងដំណាក់វិញ នោះទ្រង់បង្គាប់ដល់ពួកអ្នកបំរើ ហើយគេក៏លើកព្រះស្ងោយមកថ្វាយទ្រង់សោយ ដូច្នេះ ពួកមហាតលិកទូលសួរថា យ៉ាងដូចម្តេចហ្ន៍ ដែលទ្រង់ប្រព្រឹត្តដូច្នេះនេះ ដ្បិតកាលបុត្រមានព្រះជន្មនៅឡើយ នោះទ្រង់បានតមព្រះស្ងោយ ហើយសោយសោកនឹងបុត្រ តែកាលបុត្រសុគតហើយ នោះបែរជាទ្រង់តើនឡើងសោយព្រះស្ងោយវិញ ដាវីឌមានបន្ទូលតបថា កាលបុត្រមានព្រះជន្មនៅឡើយ យើងបានតមហើយយំ ដោយគិតថា ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងប្រោសមេត្តាដល់យើង ឲ្យបុត្រមានព្រះជន្មតទៅទេដឹង តែឥឡូវនេះបុត្រសុគតទៅហើយដូច្នេះ តើយើងនៅតមអត់ធ្វើអ្វីទៀត តើយើងអាចនឹងនាំបុត្រឲ្យត្រឡប់មកវិញបានដែរឬ យើងនឹងទៅឯវា តែវាមិនដែលត្រឡប់មកឯយើងវិញឡើយ។ ដាវីឌក៏ជួយកំសាន្តទុក្ខនាងបាតសេបា ជាភរិយាទ្រង់ដែរ រួចចូលទៅរួមបន្ទំជាមួយនឹងនាង ហើយនាងប្រសូតបានបុត្រា១ ទ្រង់ប្រទានព្រះនាមថា សាឡូម៉ូន ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យស្រឡាញ់បុត្រនោះ ក៏ចាត់ហោរាណាថាន់ឲ្យទៅតាំងនាមថា យេឌីឌីយ៉ា ដោយព្រោះជាទីស្រឡាញ់ដល់ព្រះយេហូវ៉ា។
អាន ២ សាំយូអែល 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ សាំយូអែល 12:19-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ