គ្រានោះ ពួកសិស្សរបស់ពួកហោរា គេជំរាបដល់អេលីសេថា សូមមើល ទីកន្លែងដែលយើងខ្ញុំនៅជាមួយនឹងលោកនេះ ចង្អៀតដល់យើងខ្ញុំពេកណាស់ សូមបើកឲ្យយើងខ្ញុំទៅឯទន្លេយ័រដាន់ កាប់យកឈើមួយដើមម្នាក់ ធ្វើជាទីអាស្រ័យនៅទីនោះ លោកឆ្លើយថា ចូរទៅចុះ មានម្នាក់និយាយថា សូមលោកអញ្ជើញទៅជាមួយនឹងយើងខ្ញុំប្របាទផង លោកតបថា អញនឹងទៅដែរ ដូច្នេះ លោកក៏ទៅជាមួយ លុះគេបានទៅដល់ទន្លេយ័រដាន់ហើយ នោះក៏កាប់ឈើ តែកាលម្នាក់កំពុងតែកាប់ នោះផ្លែពូថៅបានរបូតធ្លាក់ទៅក្នុងទឹក រួចអ្នកនោះស្រែកឡើងថា វរហើយ លោកម្ចាស់ខ្ញុំអើយ ដ្បិតពូថៅនេះខ្ញុំបានខ្ចីមកពីគេ អ្នកសំណប់របស់ព្រះសួរថា តើធ្លាក់ត្រង់ណា អ្នកនោះក៏បង្ហាញកន្លែង រួចលោកកាប់មែកឈើ១កំណាត់ បោះទៅក្នុងទឹក ហើយផ្លែពូថៅក៏អណ្តែតឡើងមក
អាន ២ ពង្សាវតារក្សត្រ 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ ពង្សាវតារក្សត្រ 6:1-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ