២ កូរិន‌ថូស 9:8-11

២ កូរិន‌ថូស 9:8-11 ពគប

ហើយ​ព្រះ‌ទ្រង់​អាច​នឹង​ធ្វើ​ឲ្យ​គ្រប់​ទាំង​ព្រះ‌គុណ បាន​ចំរើន​ដល់​អ្នក​រាល់​គ្នា ប្រយោជន៍​ឲ្យ​មាន​ទាំង​អស់​គ្រប់​គ្រាន់​ជានិច្ច ដើម្បី​ឲ្យ​បាន​ចំរើន​ឡើង ខាង​ឯ​ការ​ល្អ​គ្រប់​ជំពូក ដូច​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «ទ្រង់​បាន​ចែក​សុស‌សាយ ទ្រង់​បាន​ប្រទាន​ទៅ​ពួក​ទ័ល‌ក្រ សេចក្ដី​សុចរិត​ទ្រង់​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច» រីឯ​ព្រះ​ដែល​ទ្រង់​ផ្គត់‌ផ្គង់​ពូជ សំរាប់​អ្នក​ដែល​ព្រោះ នឹង​អាហារ សំរាប់​បរិភោគ​ផង នោះ​ទ្រង់​នឹង​ផ្គត់‌ផ្គង់ ហើយ​ចំរើន​ពូជ​ដែល​អ្នក​រាល់​គ្នា​ព្រោះ​នោះ​ដែរ ព្រម​ទាំង​ចំរើន​ផល​ពី​ការ​សុចរិត​របស់​អ្នក​រាល់​គ្នា​ផង ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង​គ្រប់​ជំពូក សំរាប់​ជា​ការ​សទ្ធា​គ្រប់​យ៉ាង ដែល​នឹង​បង្កើត​សេចក្ដី​អរ​ព្រះ‌គុណ​ដល់​ព្រះ ដោយ‌សារ​យើង​រាល់​គ្នា

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ កូរិន‌ថូស 9:8-11