ពីព្រោះយើងខ្ញុំដឹងថា បើត្រសាលដែលជាទីលំនៅរបស់យើងខ្ញុំ នៅផែនដីនេះ ត្រូវបំផ្លាញវេលាណា នោះយើងខ្ញុំមានវិមាន១ ដែលមកពីព្រះ មិនមែនធ្វើនឹងដៃទេ គឺនៅលើស្ថានសួគ៌វិញ ជាវិមានដ៏នៅជាប់អស់កល្បជានិច្ច ដ្បិតនៅក្នុងត្រសាលនេះ យើងខ្ញុំតែងតែថ្ងូរ ដោយសង្វាតនឹងចង់ប្រដាប់ខ្លួន ដោយទីលំនៅរបស់យើងខ្ញុំ ជាទីលំនៅដែលមកពីស្ថានសួគ៌ណាស់ ឲ្យតែយើងខ្ញុំបានប្រដាប់ខ្លួនចុះ ដើម្បីកុំឲ្យមានឃើញយើងខ្ញុំនៅអាក្រាតឡើយ ដ្បិតយើងខ្ញុំដែលនៅក្នុងត្រសាលនេះ យើងថ្ងូរមែន ដោយមានបន្ទុកយ៉ាងធ្ងន់ ពីព្រោះយើងមិនចង់ដោះសំលៀកបំពាក់នេះចេញទេ គឺចង់តែស្លៀកពាក់វិញ ដើម្បីឲ្យជីវិតបានលេបរបស់ ដែលតែងតែស្លាប់ ឲ្យបាត់ទៅនោះ រីឯអ្នកដែលបានបង្កើតយើងខ្ញុំសំរាប់ការនោះឯង ជាព្រះដែលទ្រង់ក៏ប្រទានព្រះវិញ្ញាណ មកបញ្ចាំចិត្តយើងខ្ញុំដែរ។ ដូច្នេះ យើងខ្ញុំមានចិត្តជឿជាក់ជាដរាប ហើយដឹងថា ដែលយើងខ្ញុំនៅក្នុងរូបកាយនេះ នោះយើងខ្ញុំនៅឃ្លាតពីព្រះអម្ចាស់ ដ្បិតយើងខ្ញុំដើរដោយជំនឿ មិនមែនដោយមើលឃើញទេ ដូច្នេះ យើងខ្ញុំមានចិត្តជឿជាក់ ហើយក៏សុខចិត្តស៊ូចេញពីរូបកាយនេះ ទៅនៅជាមួយនឹងព្រះអម្ចាស់ជាជាង ហេតុនោះបានជាយើងខ្ញុំសង្វាត ឲ្យបានគាប់ដល់ព្រះហឫទ័យទ្រង់ ទោះនៅក្នុងរូបកាយ ឬឃ្លាតពីរូបកាយក្តី
អាន ២ កូរិនថូស 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ កូរិនថូស 5:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ