២ របាក្សត្រ 4
4
1ទ្រង់ធ្វើអាសនាលង្ហិន បណ្តោយ២០ហត្ថ ទទឹង២០ហត្ថ ហើយកំពស់១០ហត្ថ 2ក៏សិតធ្វើសមុទ្រមានរាងមូល ទំហំ១០ហត្ថពីមាត់ខាងទៅម្ខាង ហើយកំពស់៥ហត្ថ យកខ្សែវាស់ជុំវិញត្រូវជា៣០ហត្ថ 3នៅពីក្រោមគែមមាត់សមុទ្រនោះ មានរូបផ្កាក្រពុំ១០ ក្នុង១ហត្ថនៅព័ទ្ធជុំវិញ បានសិតជា២ជួរស្រេច ក្នុងកាលដែលសិតសមុទ្រនោះតែម្តង 4សមុទ្រនោះដាក់នៅលើរូបគោ១២ ដែលមាន៣បែរទៅខាងជើង ៣បែរទៅខាងលិច ៣បែរទៅខាងត្បូង ហើយ៣បែរទៅខាងកើត សមុទ្រនៅពីលើ ហើយគោទាំងនោះបែរគូថទៅខាងក្នុងទាំងអស់ 5សមុទ្រនោះមានកំរាស់១ទះ ហើយគែមក៏ធ្វើដូចជាមាត់ពែង រាងដូចជាផ្កាច័ន្ធូ ចំណុះបានទឹក៣ពាន់អំរែក 6ទ្រង់ក៏ធ្វើចានក្លាំ១០ ដាក់៥ខាងស្តាំ នឹង៥ខាងឆ្វេង សំរាប់ការលាងសំអាត របស់អ្វីដែលត្រូវខាងដង្វាយដុត នោះគេលាងក្នុងចានក្លាំទាំងនោះ តែឯសមុទ្រនោះ សំរាប់ឲ្យពួកសង្ឃលាងវិញ។
7ទ្រង់ធ្វើជើងចង្កៀង១០ពីមាស តាមច្បាប់នៃជើងចង្កៀងទាំងនោះ ក៏យកទៅដាក់ក្នុងព្រះវិហារ ៥ខាងស្តាំ ហើយ៥ខាងឆ្វេង 8ក៏ធ្វើតុ១០ដាក់ក្នុងព្រះវិហារ ៥ខាងស្តាំ ហើយ៥ខាងឆ្វេង រួចធ្វើផ្តិលមាស១០០ 9ទ្រង់ធ្វើទីលានសំរាប់ពួកសង្ឃ នឹងទីលានធំ ព្រមទាំងទ្វារសំរាប់ទីលាន ហើយស្រោបទ្វារទាំងនោះដោយលង្ហិន 10ទ្រង់ដាក់សមុទ្រនៅខាងស្តាំ នៃចុងខាងកើតរបស់ព្រះវិហារ គឺឆៀងទៅខាងត្បូង 11ហ៊ីរ៉ាមធ្វើឆ្នាំង ចបចូក នឹងខ្ទះទាំងប៉ុន្មានដែរ ដូច្នេះ ហ៊ីរ៉ាមបានធ្វើសំរេចការទាំងប៉ុន្មាននោះដែលគាត់ធ្វើថ្វាយស្តេចសាឡូម៉ូន នៅក្នុងព្រះវិហារនៃព្រះ 12គឺសសរទាំង២ តួក្បាលសសរទាំង២ ដែលនៅលើកំពូលសសរនោះ ព្រមទាំងក្បាច់រាងក្រឡាអួន សំរាប់បាំងតួក្បាលសសរ ដែលនៅលើកំពូលនោះ 13នឹងផ្លែទទឹម៤០០សំរាប់ក្បាច់ក្រឡាអួនទាំង២ គឺជាផ្លែទទឹម២ជួរក្នុងក្បាច់ក្រឡាអួន១ សំរាប់នឹងបាំងតួក្បាលសសរ ដែលនៅពីលើនោះ 14គាត់ក៏ធ្វើគ្រោង នឹងចានក្លាំ ដាក់នៅលើគ្រោងទាំងនោះ 15សមុទ្រ១ នឹងគោ១២ទ្រពីក្រោម 16ឆ្នាំង ចបចូក សម នឹងគ្រឿងប្រដាប់ទាំងប៉ុន្មាន ឯបណ្តាការទាំងនោះ ហ៊ីរ៉ាម ជាមេជាង បានធ្វើពីលង្ហិនយ៉ាងភ្លឺ ថ្វាយស្តេចសាឡូម៉ូន សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា 17ស្តេចទ្រង់បានសិតធ្វើទាំងអស់ នៅក្នុងពុម្ពដីឥដ្ឋត្រង់វាលទន្លេយ័រដាន់ កណ្តាលភូមិសិកូត នឹងសារថាន 18គឺយ៉ាងនោះ ដែលសាឡូម៉ូនបានធ្វើប្រដាប់ប្រដាទាំងនោះយ៉ាងសន្ធឹកណាស់ ដ្បិតលង្ហិនទាំងនោះរកដឹងទំងន់មិនបាន។
19សាឡូម៉ូនទ្រង់ធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលនៅក្នុងព្រះវិហារនៃព្រះ គឺអាសនាមាស នឹងតុទាំងប៉ុន្មានសំរាប់ដាក់នំបុ័ងតាំងទុក 20ហើយនឹងជើងចង្កៀង នឹងតួចង្កៀងពីមាសសុទ្ធ សំរាប់ដុតតាមច្បាប់ នៅមុខទីទូលសួរដល់ព្រះ 21ហើយផ្កា ចង្កៀង នឹងឃ្នាបប្រឆេះ ក៏ធ្វើពីមាសដែរ គឺជាមាសយ៉ាងសុទ្ធបំផុត 22ឯគ្របប្រឆេះ ចានក្លាំ កូនចាន នឹងពាន ក៏ធ្វើពីមាសសុទ្ធ ចំណែកទ្វារចូលក្នុងព្រះវិហារ នឹងទ្វារខាងក្នុងដែលសំរាប់ចូលទីបរិសុទ្ធបំផុត ព្រមទាំងទ្វារនៃព្រះវិហារទាំងប៉ុន្មាននោះសុទ្ធតែធ្វើពីមាសទាំងអស់។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 4: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.