មួយសោតទៀត បងប្អូនអើយ យើងខ្ញុំអង្វរ ហើយទូន្មានដល់អ្នករាល់គ្នា ក្នុងព្រះអម្ចាស់យេស៊ូវថា ចូរដើរតាមដែលគួរគប្បី ដើម្បីឲ្យបានគាប់ដល់ព្រះហឫទ័យព្រះកាន់តែខ្លាំងឡើង ដូចជាបានទទួលបង្គាប់ពីយើងខ្ញុំរួចហើយ ដ្បិតអ្នករាល់គ្នាស្គាល់សេចក្ដីបញ្ញត្តដែលយើងខ្ញុំបានប្រគល់មកអ្នករាល់គ្នា ដោយនូវព្រះអម្ចាស់យេស៊ូវហើយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យ ឲ្យអ្នករាល់គ្នាបានញែកជាបរិសុទ្ធ ដើម្បីឲ្យបានចៀសពីសេចក្ដីកំផិតចេញ ត្រូវឲ្យអ្នករាល់គ្នានិមួយៗចេះរក្សាអត្តភាពខ្លួន ដោយសេចក្ដីបរិសុទ្ធ នឹងសេចក្ដីប្រសើរ មិនមែនដោយសេចក្ដីរំជួលក្នុងតណ្ហា ដូចជាសាសន៍ដទៃដែលមិនស្គាល់ព្រះនោះឡើយ កុំឲ្យអ្នកណាបំពាន ឬធ្វើខុសនឹងបងប្អូនណាមួយក្នុងការនោះឲ្យសោះ ពីព្រោះព្រះអម្ចាស់ទ្រង់នឹងសងសឹកក្នុងការទាំងនោះ ដូចជាយើងខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាហើយ ព្រមទាំងធ្វើបន្ទាល់សព្វគ្រប់ផង ដ្បិតព្រះមិនបានហៅយើងរាល់គ្នា មកក្នុងសេចក្ដីស្មោកគ្រោកទេ គឺមកក្នុងសេចក្ដីបរិសុទ្ធវិញ ដូច្នេះ អ្នកណាដែលមិនព្រមទទួល នោះមិនមែនបោះបង់ចោលមនុស្ស ឈ្មោះថាបោះបង់ចោលព្រះវិញ ដែលទ្រង់បានប្រទានព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់មកយើង។
អាន ១ ថែស្សាឡូនីច 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ថែស្សាឡូនីច 4:1-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ