១ ថែស្សា‌ឡូ‌នីច 1:6-10

១ ថែស្សា‌ឡូ‌នីច 1:6-10 ពគប

អ្នក​រាល់​គ្នា​ក៏​បាន​ត្រាប់​តាម​យើង​ខ្ញុំ ហើយ​នឹង​ព្រះ‌អម្ចាស់ ដោយ​បាន​ទទួល​ព្រះ‌បន្ទូល ដោយ​សេចក្ដី​អំណរ​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក្នុង​កាល​ដែល​កំពុង​តែ​កើត​ទុក្ខ​លំបាក​ជា​ខ្លាំង​ផង ដល់​ម៉្លេះ​បាន​ជា​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​គំរូ​ដល់​អស់​អ្នក​ដែល​ជឿ​នៅ​ស្រុក​ម៉ាសេដូន នឹង​ស្រុក​អាខៃ ដ្បិត​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​ផ្សាយ​ចេញ​ពី​អ្នក​រាល់​គ្នា មិន​មែន​តែ​ក្នុង​ស្រុក​ម៉ាសេដូន នឹង​ស្រុក​អាខៃ​ប៉ុណ្ណោះ​ទេ គឺ​រហូត​ដល់​គ្រប់​ទាំង​កន្លែង ដែល​ឮ​និយាយ​ពី​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ចំពោះ​ព្រះ​ថែម​ទៀត​ផង បាន​ជា​មិន​ចាំ​បាច់​ឲ្យ​យើង​ខ្ញុំ​និយាយ​អ្វី​ទៀត​ទេ ដ្បិត​គេ​ថ្លែង​ប្រាប់​ពី​យើង​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​យើង​ជា​យ៉ាង​ណា ទាំង​បែរ​ចេញ​ពី​រូប​ព្រះ មក​ឯ​ព្រះ​ដ៏​ពិត ឲ្យ​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​នោះ​វិញ ហើយ​ឲ្យ​បាន​ចាំ​ព្រះ‌រាជ‌បុត្រា​ព្រះ ទ្រង់​យាង​មក​ពី​ស្ថាន‌សួគ៌ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​ជា​ព្រះ‌យេស៊ូវ ដែល​ទ្រង់​ប្រោស​ឲ្យ​យើង​រួច​ពី​សេចក្ដី​ខ្ញាល់​ទៅ​មុខ។