រីឯកាលក្រោយ ដែលសូលបានទទួលគ្រងរាជ្យលើសាសន៍អ៊ីស្រាអែល នោះទ្រង់ក៏ច្បាំងនឹងខ្មាំងសត្រូវនៅគ្រប់ទីកន្លែងជុំវិញ គឺច្បាំងនឹងសាសន៍ម៉ូអាប់ នឹងពួកកូនចៅអាំម៉ូន នឹងសាសន៍អេដំម នឹងស្តេចទាំងប៉ុន្មាននៃស្រុកសូបា ហើយនឹងពួកភីលីស្ទីនផង ឯទិសទីណាដែលទ្រង់បែរទៅ នោះក៏ចេះតែបានឈ្នះជាដរាប ទ្រង់ក៏ប្រព្រឹត្តដោយក្លាហាន បានទាំងវាយពួកអាម៉ាលេក ហើយជួយដោះពួកអ៊ីស្រាអែល ឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកទាំងប៉ុន្មានដែលបំផ្លាញគេ។ រីឯបុត្រារបស់សូល នោះគឺយ៉ូណាថាន១ យីសវី១ នឹងម៉ាលគី-ស៊ូអា១ ឯបុត្រីទាំង២អង្គ នោះគឺនាងបងព្រះនាមជាម៉្រាប ហើយប្អូនព្រះនាមជាមីកាល ឯជាយារបស់ទ្រង់ព្រះនាមជាអ័ហ៊ីណោម ជាកូនអ័ហ៊ីម៉ាស ហើយមេទ័ពរបស់ទ្រង់ឈ្មោះអ័ប៊ីនើរ ជាកូននើរ ដែលជាមារបស់សូល ដ្បិតគីស ដែលជាបិតារបស់សូល ហើយនើរដែលជាឪពុកអ័ប៊ីនើរ នោះទាំង២នាក់ជាកូនអ័បៀល។ នៅអស់១ជីវិតរបស់សូល នោះចេះតែមានចំបាំងច្បាំងនឹងពួកភីលីស្ទីនជាខ្លាំង ហើយកាលណាសូលទ្រង់ឃើញមនុស្សណាខ្លាំងពូកែ ឬក្លាហាន នោះទ្រង់ក៏យកអ្នកនោះមកក្នុងពលទ័ពរបស់ទ្រង់។
អាន ១ សាំយូអែល 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 14:47-52
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ