១ កូរិន‌ថូស 12:14-26

១ កូរិន‌ថូស 12:14-26 ពគប

រូប‌កាយ​មិន​មែន​សុទ្ធ​តែ​មាន​អវយវៈ​តែ​១​ទេ គឺ​មាន​ច្រើន​វិញ បើ​សិន​ជា​ជើង​នឹង​និយាយ​ថា អញ​មិន​មែន​ជា​របស់​ផង​រូប‌កាយ​ទេ ពី​ព្រោះ​អញ​មិន​មែន​ជា​ដៃ នោះ​តើ​មិន​មែន​ជា​របស់​ផង​រូប‌កាយ ដោយ​ហេតុ​តែ​ប៉ុណ្ណោះ​ឬ​អី ហើយ​បើ​សិន​ជា​ត្រចៀក​នឹង​និយាយ​ថា អញ​មិន​មែន​ជា​របស់​ផង​រូប‌កាយ​ទេ ពី​ព្រោះ​អញ​មិន​មែន​ជា​ភ្នែក នោះ​តើ​មិន​មែន​ជា​របស់​ផង​រូប‌កាយ ដោយ​ហេតុ​តែ​ប៉ុណ្ណោះ​ឬ​អី បើ​រូប‌កាយ​ទាំង​ស្រុង​សុទ្ធ​តែ​ជា​ភ្នែក នោះ​តើ​នឹង​ស្តាប់​នៅ​ត្រង់​ណា បើ​រូប‌កាយ​ទាំង​ស្រុង សុទ្ធ​តែ​ជា​ត្រចៀក នោះ​តើ​នឹង​ដឹង​ក្លិន​នៅ​ត្រង់​ណា តែ​ព្រះ‌ទ្រង់​បាន​ដាក់​ចុះ​នូវ​អវយវៈ​និមួយៗ ក្នុង​រូប‌កាយ​តាម​ព្រះ‌ហឫទ័យ​ទ្រង់ បើ​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ជា​អវយវៈ​តែ​១ នោះ​តើ​រូប‌កាយ​នឹង​នៅ​ឯ​ណា តែ​មាន​អវយវៈ​ជា​ច្រើន​វិញ ប៉ុន្តែ​រូប‌កាយ​តែ​១​ទេ ហើយ​ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ទេ ឬ​ក្បាល​និយាយ​ទៅ​ជើង​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ដែរ​នោះ​ឡើយ ប៉ុន្តែ អស់​ទាំង​អវយវៈ​ក្នុង​រូប‌កាយ ដែល​មើល​ទៅ​ដូច​ជា​ខ្សោយ​ជាង​គេ នោះ​មាន​ប្រយោជន៍​ជា​ជាង​វិញ ហើយ​អវយវៈ​ណា​ក្នុង​រូប‌កាយ ដែល​យើង​ស្មាន​ថា មិន​គួរ​រាប់​អាន​ប៉ុន្មាន នោះ​យើង​បាន​រាប់​អាន​លើស​ទៅ​ទៀត ឯ​អវយវៈ​ណា​របស់​យើង ដែល​មិន​ល្អ​មើល នោះ​បាន​ល្អ​មើល​កាន់​តែ​ខ្លាំង​ឡើង​ទៅ​ទៀត តែ​អវយវៈ​ណា​របស់​យើង​ដែល​ល្អ​មើល នោះ​មិន​ត្រូវ​ការ​អ្វី​ទេ ដូច្នេះ ព្រះ‌ទ្រង់​បាន​ផ្សំ​រូប‌កាយ ព្រម​ទាំង​ប្រទាន​ឲ្យ​អវយវៈ​ណា​ដែល​ខ្វះ បាន​ប្រសើរ​លើស​ជាង​ទៅ​ទៀត ដើម្បី​មិន​ឲ្យ​មាន​សេចក្ដី​បែក‌ខ្ញែក​គ្នា​ក្នុង​រូប‌កាយ​ឡើយ តែ​ឲ្យ​អវយវៈ​ទាំង​ប៉ុន្មាន បាន​ជួយ​គាំពារ​គ្នា​ទៅ​វិញ​ទៅ​មក ដូច្នេះ បើ​អវយវៈ​១​ឈឺ នោះ​ទាំង​អស់​នឹង​ឈឺ​ជា​មួយ​គ្នា បើ​១​បាន​ដំកើង​ឡើង នោះ​ទាំង​អស់​នឹង​បាន​រីក‌រាយ​ជា​មួយ​ដែរ

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ កូរិន‌ថូស 12:14-26