1
ទំនុកតម្កើង 69:30
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ខ្ញុំនឹងច្រៀងសរសើរតម្កើង ព្រះនាមព្រះជាម្ចាស់ ខ្ញុំនឹងប្រកាសអំពីភាពថ្កុំថ្កើង រុងរឿងរបស់ព្រះអង្គ ទាំងកោតសរសើរ។
ប្រៀបធៀប
រុករក ទំនុកតម្កើង 69:30
2
ទំនុកតម្កើង 69:13
ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គ ឥឡូវនេះ ជាពេលដែលគាប់ព្រះហឫទ័យ ព្រះអង្គហើយ ឱព្រះជាម្ចាស់អើយ ដោយព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង ព្រះអង្គពិតជាសង្គ្រោះទូលបង្គំមិនខាន សូមឆ្លើយតបមកទូលបង្គំផង!។
រុករក ទំនុកតម្កើង 69:13
3
ទំនុកតម្កើង 69:16
ព្រះអម្ចាស់អើយ ដោយព្រះអង្គមានព្រះហឫទ័យសប្បុរស និងមេត្តាករុណា សូមឆ្លើយតបមកទូលបង្គំ ដោយព្រះហឫទ័យអាណិតមេត្តាដ៏ធំធេង សូមងាកមកទតមើលទូលបង្គំផង!
រុករក ទំនុកតម្កើង 69:16
4
ទំនុកតម្កើង 69:33
ដ្បិតព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ ពាក្យរបស់មនុស្សកម្សត់ទុគ៌ត ហើយនៅពេលប្រជារាស្ត្ររបស់ព្រះអង្គ ជាប់ឃុំឃាំង ព្រះអង្គមិនបំភ្លេចគេឡើយ។
រុករក ទំនុកតម្កើង 69:33
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ