ព្រះអង្គបានធ្វើឲ្យការសោកសង្រេង
របស់ទូលបង្គំប្រែទៅជាអំណរសប្បាយ
ព្រះអង្គបានយកសម្លៀកបំពាក់កាន់ទុក្ខចេញ
ហើយប្រទានសម្លៀកបំពាក់
សម្រាប់ពិធីបុណ្យឲ្យទូលបង្គំវិញ។
ដូច្នេះ ទូលបង្គំនៅស្ងៀមមិនបានឡើយ
ទូលបង្គំស្មូត្រទំនុកតម្កើង
ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ
ទូលបង្គំសរសើរតម្កើងព្រះអង្គរហូតតទៅ។