ខគម្ពីរពេញនិយមពី នេហេមា 9

ប៉ុន្តែ ដូនតា​របស់​យើង​ខ្ញុំ​មាន​អំនួត និង​មាន​ចិត្ត​រឹង​ចចេស ពុំ​ព្រម​ស្ដាប់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ​ទេ។ ពួក​គេ​បដិសេធ​មិន​ព្រម​ស្ដាប់​បង្គាប់ ហើយ​បំភ្លេច​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ ដើម្បី​ជួយ​ពួក​គេ។ ពួក​គេ​បាន​តាំង​ចិត្ត​រឹង​ចចេស ហើយ​បះ‌បោរ ពួក​គេ​បាន​តែង‌តាំង​មេ​ដឹក​នាំ​ម្នាក់ ចង់​វិល​ទៅ​រក​ទាស‌ភាព​វិញ។ ប៉ុន្តែ ព្រះអង្គ​ជា​ព្រះ​ដែល​តែងតែ​អត់‌ទោស ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ អាណិត​អាសូរ និង​ប្រណី​សន្ដោស ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ និង​ពោរ‌ពេញ​ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា ព្រះអង្គ​មិន​បោះ​បង់​ចោល​ពួក​គេ​ឡើយ។

ក៏​ព្រះអង្គ​ពុំ​បាន​បោះ​បង់​ចោល​ពួក​គេ នៅ​វាល​រហោ‌ស្ថាន​ឡើយ ព្រោះ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ ពួក​គេ​យ៉ាង​ខ្លាំង។ នៅ​ពេល​ថ្ងៃ ព្រះអង្គ​នៅ​តែ​ដឹក​នាំ​ពួក​គេ ដោយ​ដុំ​ពពក នៅ​ពេល​យប់ ព្រះអង្គ​នៅ​តែ​បំភ្លឺ​ផ្លូវ​ពួក​គេ ដោយ​ដុំ​ភ្លើង។ ព្រះអង្គ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏​ល្អ របស់​ព្រះអង្គ មក​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ចេះ​គិត​ពិចារណា ព្រះអង្គ​ប្រទាន​នំ​ម៉ាណា​ឲ្យ​ពួក​គេ​បរិភោគ ព្រម​ទាំង​ប្រទាន​ទឹក​ឲ្យ​ពួក​គេ មិន​ដែល​អាក់‌ខាន​ឡើយ។ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ ព្រះអង្គ​បាន​ផ្គត់‌ផ្គង់​អ្វីៗ​ទាំង​អស់ ដែល​ពួក​គេ​ត្រូវ​ការ​នៅ​វាល​រហោ‌ស្ថាន ពួក​គេ​មិន​ដែល​ខ្វះ​ខាត​អ្វី​ឡើយ សម្លៀក‌បំពាក់​របស់​ពួក​គេ​មិន​រេច‌រឹល ហើយ​ជើង​របស់​ពួក​គេ​ក៏​មិន​ហើម​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង នេហេមា 9

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ