នេហេមា 9:19-21

នេហេមា 9:19-21 គខប

ក៏​ព្រះអង្គ​ពុំ​បាន​បោះ​បង់​ចោល​ពួក​គេ នៅ​វាល​រហោ‌ស្ថាន​ឡើយ ព្រោះ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ ពួក​គេ​យ៉ាង​ខ្លាំង។ នៅ​ពេល​ថ្ងៃ ព្រះអង្គ​នៅ​តែ​ដឹក​នាំ​ពួក​គេ ដោយ​ដុំ​ពពក នៅ​ពេល​យប់ ព្រះអង្គ​នៅ​តែ​បំភ្លឺ​ផ្លូវ​ពួក​គេ ដោយ​ដុំ​ភ្លើង។ ព្រះអង្គ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏​ល្អ របស់​ព្រះអង្គ មក​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ចេះ​គិត​ពិចារណា ព្រះអង្គ​ប្រទាន​នំ​ម៉ាណា​ឲ្យ​ពួក​គេ​បរិភោគ ព្រម​ទាំង​ប្រទាន​ទឹក​ឲ្យ​ពួក​គេ មិន​ដែល​អាក់‌ខាន​ឡើយ។ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ ព្រះអង្គ​បាន​ផ្គត់‌ផ្គង់​អ្វីៗ​ទាំង​អស់ ដែល​ពួក​គេ​ត្រូវ​ការ​នៅ​វាល​រហោ‌ស្ថាន ពួក​គេ​មិន​ដែល​ខ្វះ​ខាត​អ្វី​ឡើយ សម្លៀក‌បំពាក់​របស់​ពួក​គេ​មិន​រេច‌រឹល ហើយ​ជើង​របស់​ពួក​គេ​ក៏​មិន​ហើម​ដែរ។