ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល
មានព្រះបន្ទូលថា ព្រះអង្គមិនសព្វព្រះហឫទ័យ
នឹងការលែងលះគ្នាទេ
ហើយព្រះអម្ចាស់នៃពិភពទាំងមូល
ក៏មិនសព្វព្រះហឫទ័យនឹងអ្នកដែលប្រព្រឹត្ត
អំពើឃោរឃៅបែបនេះ
ចំពោះភរិយារបស់ខ្លួនដែរ!
ហេតុនេះ ចូរកាន់ចិត្តគំនិតឲ្យបានល្អ
មិនត្រូវមានចិត្តក្បត់ឡើយ។