ម៉ាឡាគី 2:15
ម៉ាឡាគី 2:15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើព្រះអង្គមិនបានធ្វើឲ្យអ្នកទាំងពីរក្លាយជាតែមួយទេឬ? តើព្រះអង្គធ្វើឲ្យរួមតែមួយដូច្នេះដើម្បីអ្វី? គឺព្រោះព្រះអង្គចង់ស្វែងរកពូជបរិសុទ្ធ ដូច្នេះ ចូរប្រយ័ត្នចំពោះវិញ្ញាណរបស់អ្នកចុះ កុំមានចិត្តក្បត់ចំពោះប្រពន្ធដែលបានគ្នា ពីកាលនៅក្រមុំកំលោះនោះឡើយ។
ម៉ាឡាគី 2:15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តើព្រះអម្ចាស់មិនបានផ្សំផ្គុំអ្នកទាំងពីរ ឲ្យទៅជារូបកាយតែមួយ មានចិត្តគំនិតតែមួយទេឬ? ព្រះអង្គធ្វើដូច្នេះ ក្នុងគោលបំណងអ្វី? គឺឲ្យអ្នកទាំងពីរបង្កើតកូនចៅ ដែលជាអំណោយទានរបស់ព្រះជាម្ចាស់។ ហេតុនេះ ចូរកាន់ចិត្តគំនិតឲ្យបានល្អ គឺម្នាក់ៗមិនត្រូវក្បត់ចិត្តភរិយា ដែលខ្លួនបានរៀបការតាំងពីក្មេងនោះឡើយ។
ម៉ាឡាគី 2:15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើទ្រង់មិនបានបង្កើត ឲ្យមានតែ១ទេឬ ទោះបើទ្រង់មានព្រះវិញ្ញាណសល់នៅក៏ដោយ ហើយហេតុអ្វីបានជាបង្កើតតែមួយដូច្នេះ គឺពីព្រោះទ្រង់ស្វែងរកចង់បានពូជបរិសុទ្ធ ដូច្នេះ ចូរប្រយ័ត ចំពោះវិញ្ញាណរបស់ឯងចុះ កុំឲ្យប្រព្រឹត្តដោយមានចិត្តក្បត់ ចំពោះប្រពន្ធដែលបានគ្នា ពីកាលនៅក្រមុំកំឡោះនោះឡើយ