«ហេតុនេះ អស់អ្នកដែលចេះគិតគូរអើយ
សូមនាំគ្នាស្ដាប់ខ្ញុំ!
ព្រះជាម្ចាស់មិនដែលប្រព្រឹត្តអាក្រក់ឡើយ
ហើយព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
ក៏មិនដែលប្រព្រឹត្តអំពើទុច្ចរិតដែរ!
ព្រះអង្គតបស្នងចំពោះមនុស្សលោក
តាមអំពើដែលខ្លួនប្រព្រឹត្ត
ព្រះអង្គឲ្យម្នាក់ៗទទួលផល
តាមរបៀបដែលខ្លួនរស់នៅ។