នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់មកកាន់លោកយេរេមា ស្ដីអំពីជនជាតិភីលីស្ទីន មុនពេលព្រះចៅផារ៉ោនមកវាយក្រុងកាសា។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«មានទឹកជន់ឡើងនៅទិសខាងជើង
ហើយក្លាយទៅជាទន្លេហូរយ៉ាងខ្លាំង
លិចស្រុក និងអ្វីៗដែលនៅក្នុងស្រុក
លិចក្រុងនានា និងប្រជាជននៅក្នុងក្រុង។
មនុស្សម្នានាំគ្នាស្រែក
អ្នកស្រុកទាំងមូលបន្លឺសំឡេងយ៉ាងរន្ធត់