រួចលោកឲ្យពរលោកយ៉ូសែបថា៖
«សូមព្រះជាម្ចាស់ដែលលោកអប្រាហាំ
និងលោកអ៊ីសាកធ្លាប់គោរពបម្រើ
សូមព្រះជាម្ចាស់ដែលថែរក្សាពុក
តាំងពីពុកកើតមក រហូតដល់សព្វថ្ងៃ
សូមទេវតា ដែលបានរំដោះពុកឲ្យរួចផុត
ពីគ្រោះថ្នាក់គ្រប់យ៉ាង
ប្រទានពរកូនប្រុសទាំងពីរ!
សូមឲ្យគេរំឭកឈ្មោះពុក
ឈ្មោះរបស់លោកអប្រាហាំជាជីតា
និងឈ្មោះរបស់លោកអ៊ីសាកជាឪពុករបស់ពុក
តាមរយៈកូនទាំងពីរ។
សូមឲ្យកូនទាំងពីរមានកូនចៅ
ជាច្រើនអនេកនៅក្នុងស្រុកនេះ!»។