1
សាស្ដា 7:9
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
កុំឆាប់មានចិត្តមួម៉ៅឡើយ ដ្បិតមានតែមនុស្សលេលាប៉ុណ្ណោះ ដែលរហ័សមួម៉ៅ។
ប្រៀបធៀប
រុករក សាស្ដា 7:9
2
សាស្ដា 7:14
នៅថ្ងៃមានសុភមង្គល ចូរសប្បាយរីករាយ ហើយនៅថ្ងៃមានទុក្ខវេទនា ចូររិះគិតពិចារណា។ ព្រះជាម្ចាស់ធ្វើឲ្យមានសុភមង្គល និងទុក្ខវេទនា ដើម្បីកុំឲ្យមនុស្សដឹងថា អនាគតនឹងទៅជាយ៉ាងណា។
រុករក សាស្ដា 7:14
3
សាស្ដា 7:8
បង្ហើយការងារអ្វីមួយ វិសេសជាងចាប់ផ្ដើម ចិត្តអត់ធ្មត់ ក៏វិសេសជាងចិត្តអួតបំប៉ោងដែរ។
រុករក សាស្ដា 7:8
4
សាស្ដា 7:20
នៅលើផែនដីនេះ គ្មានមនុស្សណាម្នាក់សុចរិតធ្វើតែអំពើល្អ ហើយមិនប្រព្រឹត្តអំពើបាបនោះឡើយ។
រុករក សាស្ដា 7:20
5
សាស្ដា 7:12
ស្ថិតនៅក្រោមម្លប់ប្រាជ្ញាក៏ដូចជាស្ថិតនៅក្រោមម្លប់របស់ប្រាក់ដែរ។ គុណប្រយោជន៍នៃចំណេះដឹងមានដូចតទៅ: ប្រាជ្ញាតែងតែផ្ដល់អាយុយឺនយូរដល់អ្នកដែលមានប្រាជ្ញា។
រុករក សាស្ដា 7:12
6
សាស្ដា 7:1
កេរ្តិ៍ឈ្មោះល្អ ប្រសើរជាងទឹកអប់ដ៏ក្រអូប ហើយថ្ងៃស្លាប់ ក៏ប្រសើរជាងថ្ងៃកើតដែរ។
រុករក សាស្ដា 7:1
7
សាស្ដា 7:5
ស្ដាប់ពាក្យស្ដីបន្ទោសរបស់មនុស្សមានប្រាជ្ញា ប្រសើរជាងស្ដាប់ពាក្យបញ្ចើចបញ្ចើរបស់ មនុស្សល្ងីល្ងើ។
រុករក សាស្ដា 7:5
8
សាស្ដា 7:2
ចូលទៅក្នុងផ្ទះដែលគេកាន់ទុក្ខ ប្រសើរជាងចូលទៅក្នុងផ្ទះដែលគេជប់លៀង ដ្បិតអ្នកដែលនៅរស់ត្រូវចងចាំថា សេចក្ដីស្លាប់ ជាចុងបញ្ចប់របស់មនុស្សគ្រប់ៗរូប។
រុករក សាស្ដា 7:2
9
សាស្ដា 7:4
មនុស្សមានប្រាជ្ញាតែងចូលចិត្ត នៅជាមួយអ្នកមានទុក្ខ រីឯមនុស្សលេលាចូលចិត្តតែកន្លែងណា ដែលមានការសប្បាយ។
រុករក សាស្ដា 7:4
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ