1
២ ពង្សាវតារក្សត្រ 4:2
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
លោកអេលីសេមានប្រសាសន៍ថា៖ «តើនាងចង់ឲ្យខ្ញុំធ្វើដូចម្ដេចចំពោះនាង? ចូរប្រាប់ខ្ញុំមកមើល នៅក្នុងផ្ទះនាងមានអ្វីខ្លះ?»។ នាងឆ្លើយតបថា៖ «នៅក្នុងផ្ទះនាងខ្ញុំ គ្មានអ្វីក្រៅពីប្រេងមួយកូនដបប៉ុណ្ណោះ»។
ប្រៀបធៀប
រុករក ២ ពង្សាវតារក្សត្រ 4:2
2
២ ពង្សាវតារក្សត្រ 4:1
មានស្ត្រីមេម៉ាយម្នាក់ជាភរិយារបស់បុរសមួយរូប ដែលជាសមាជិករបស់ក្រុមព្យាការី បានមកជួបលោកអេលីសេ ហើយអង្វរលោកថា៖ «ប្ដីរបស់នាងខ្ញុំ ជាអ្នកបម្រើរបស់លោកស្លាប់ផុតហើយ។ លោកក៏ជ្រាបដែរថា អ្នកបម្រើរបស់លោក គោរពកោតខ្លាចព្រះអម្ចាស់ណាស់។ ឥឡូវនេះ ម្ចាស់បំណុលបានមកទាមទារយកកូនប្រុសទាំងពីរនាក់របស់នាងខ្ញុំ ទៅធ្វើជាបាវបម្រើរបស់គេ»។
រុករក ២ ពង្សាវតារក្សត្រ 4:1
3
២ ពង្សាវតារក្សត្រ 4:3
លោកអេលីសេមានប្រសាសន៍ថា៖ «ចូរទៅខ្ចីដបទំនេរ ពីអ្នកជិតខាងឲ្យបានច្រើន គឺកុំខ្ចីតិចពេក។
រុករក ២ ពង្សាវតារក្សត្រ 4:3
4
២ ពង្សាវតារក្សត្រ 4:4
ពេលមកដល់វិញ ត្រូវនាំគ្នាទាំងម្ដាយ ទាំងកូន ចូលទៅក្នុងផ្ទះ បិទទ្វារឲ្យជិត ហើយយកប្រេងចាក់ក្នុងដបទាំងនោះ។ ដបណាពេញត្រូវទុកដោយឡែក»។
រុករក ២ ពង្សាវតារក្សត្រ 4:4
5
២ ពង្សាវតារក្សត្រ 4:6
លុះដបទាំងអស់ពេញហើយ នាងប្រាប់កូនថា៖ «ហុចដបមួយទៀតមក!»។ កូនឆ្លើយថា៖ «អស់ដបហើយម៉ែ!»។ ពេលនោះ ប្រេងក៏ឈប់ហូរ។
រុករក ២ ពង្សាវតារក្សត្រ 4:6
6
២ ពង្សាវតារក្សត្រ 4:7
នាងនាំដំណឹងនេះទៅជម្រាបអ្នកជំនិតរបស់ព្រះជាម្ចាស់ លោកមានប្រសាសន៍មកកាន់នាងថា៖ «ចូរយកប្រេងនេះទៅលក់សងបំណុលគេ រីឯប្រាក់ដែលនៅសល់ ចូរទុកចិញ្ចឹមជីវិតម្ដាយ និងកូនចុះ»។
រុករក ២ ពង្សាវតារក្សត្រ 4:7
7
២ ពង្សាវតារក្សត្រ 4:5
នាងក៏ចាកចេញពីលោកទៅ ហើយនាំកូនចូលក្នុងផ្ទះបិទទ្វារជិត។ កូនទាំងពីរហុចដបមកឲ្យម្ដាយ រួចម្ដាយយកប្រេងមកចាក់ក្នុងដប។
រុករក ២ ពង្សាវតារក្សត្រ 4:5
8
២ ពង្សាវតារក្សត្រ 4:34
បន្ទាប់មក លោកក៏ទ្រោបលើក្មេងនោះ ដោយយកមាត់ដាក់លើមាត់ ភ្នែកទល់នឹងភ្នែក ហើយដៃដាក់លើដៃដែរ។ លោកទ្រោបលើក្មេងនោះ ធ្វើឲ្យខ្លួនរបស់វាមានកម្ដៅឡើងវិញ។
រុករក ២ ពង្សាវតារក្សត្រ 4:34
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ