២ ពង្សាវតារក្សត្រ 4:1
២ ពង្សាវតារក្សត្រ 4:1 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានស្ត្រីម្នាក់ជាប្រពន្ធរបស់ម្នាក់ក្នុងពួកហោរា នាងបានស្រែកអង្វរទៅអេលីសេថា៖ «ប្តីរបស់ខ្ញុំ ជាអ្នកបម្រើលោក បានស្លាប់ហើយ លោកក៏ជ្រាបថា អ្នកបម្រើរបស់លោកបានកោតខ្លាចដល់ព្រះយេហូវ៉ាដែរ ឥឡូវនេះ ម្ចាស់បំណុលបានមក ចង់យកកូនរបស់ខ្ញុំទាំងពីរនាក់ទៅធ្វើជាអ្នកបម្រើរបស់គេ»។
២ ពង្សាវតារក្សត្រ 4:1 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានស្ត្រីមេម៉ាយម្នាក់ជាភរិយារបស់បុរសមួយរូប ដែលជាសមាជិករបស់ក្រុមព្យាការី បានមកជួបលោកអេលីសេ ហើយអង្វរលោកថា៖ «ប្ដីរបស់នាងខ្ញុំ ជាអ្នកបម្រើរបស់លោកស្លាប់ផុតហើយ។ លោកក៏ជ្រាបដែរថា អ្នកបម្រើរបស់លោក គោរពកោតខ្លាចព្រះអម្ចាស់ណាស់។ ឥឡូវនេះ ម្ចាស់បំណុលបានមកទាមទារយកកូនប្រុសទាំងពីរនាក់របស់នាងខ្ញុំ ទៅធ្វើជាបាវបម្រើរបស់គេ»។
២ ពង្សាវតារក្សត្រ 4:1 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯមានស្ត្រីម្នាក់ ជាប្រពន្ធនៃពួកសិស្ស របស់ពួកហោរាម្នាក់ នាងបានស្រែកដល់អេលីសេថា ប្ដីខ្ញុំ ជាអ្នកបំរើលោក បានស្លាប់ហើយ លោកក៏ជ្រាបថា អ្នកបំរើរបស់លោកបានកោតខ្លាចដល់ព្រះយេហូវ៉ាដែរ ឥឡូវនេះ ម្ចាស់បំណុលបានមក ចង់យកកូនខ្ញុំទាំង២ទៅធ្វើជាបាវបំរើ