ព្រះបាទសូលសោយទិវង្គត ព្រោះតែស្ដេចបានប្រព្រឹត្តខុស ដោយក្បត់នឹងព្រះអម្ចាស់ គឺស្ដេចពុំកាន់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ឡើយ ផ្ទុយទៅវិញ ស្ដេចបានទៅរកគ្រូអន្ទងខ្មោចទស្សន៍ទាយឲ្យ។ ស្ដេចពុំបានទូលសួរព្រះអម្ចាស់ទេ ហេតុនេះ ព្រះអង្គធ្វើឲ្យស្ដេចសោយទិវង្គត ហើយផ្ទេររាជសម្បត្តិទៅឲ្យព្រះបាទដាវីឌ ជាបុត្ររបស់លោកអ៊ីសាយវិញ។